អាជ្ញាធរ​រាជធានី​ភ្នំពេញ​សម្រេច​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​២​កន្លែង​ទៀត​

25-08-2019 10:15 am 118

​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​ពីរ​ទីតាំង​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ឆ្លងកាត់​តំបន់​នោះ​ប្រកបដោយ​សុវត្ថិភាព ដែល​គម្រោង​ទី​មួយ​មាន​ទីតាំង​ស្ថិតនៅ​លើ​មហាវិថី​ម៉ៅ​សេទុង​ខាងកើត​សាលាបឋមសិក្សា​សន្ធរម៉ុក និង​គម្រោង​ទី​ពីរ​មាន​ទីតាំង​ស្ថិតនៅ​លើ​មហាវិថី​ម៉ៅ​សេទុង​ខាងលិច​ផ្សារ​ដើមគ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ថា ការស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​នេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​ការអភិវឌ្ឍន៍ ការរីកចម្រើន​នៃ​ប្រទេស និង ទីក្រុង​កាន់តែ​ស៊ីវីល័យ​។ 

​សូម​បញ្ជាក់​ផង​ដែរ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​៣​កន្លែង​រួច​មក​ហើយ ដែល​មាន​ទីតាំង​នៅ​ជម្ពូ​វ័ន្ត ខណ្ឌ​ពោធិ​សែន​ជ័យ និង​ភ្លើងស្តុប​នាង​គ​ង្ហី​ង​ខណ្ឌ​៧​មករា​៕

ព័ត៌មានផ្សេងទៀត