គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចិន​មក​ព្យាបាល​ជំងឺ​ដល់​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ឥតគិតថ្លៃ

25-08-2019 9:57 am 101

​ក្រុមគ្រូពេទ្យ​ស្ម័គ្រ​ចិន​នៃ​ខេត្ត​ណាន​ជី​ង​ប្រទេស​ចិន​ចំនួន ១៥​នាក់ បាន​ស្មគ្រ័ចិត្ត​មក​ព្យាបាល​អ្នកជំងឺ​ដោយ​ឥតគិតថ្លៃ ក្នុង​ដំណើរ​បេសកកម្ម​មនុស្ស​ធ​ម៏​ចំនួន​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី ២៣ ដល់​ថ្ងៃ​ទី ២៤ សីហា ឆ្នាំ ២០១៩ នៅ​មណ្ឌល​សុខភាព​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

ខេត្ត​ព្រះសីហនុ និង ខេត្ត​ជាំ​ង​ស៊ូ បាន​បង្កើត​សម្ព័ន្ធភាព​ខេត្ត​បងប្អូន តាំងពី​ឆ្នាំ​២០១៨​មក ហើយ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និត​លើ​វិស័យ​សុខាភិបាល​ចំនួន ៥​លើក​មក​ហើយ ដោយ​បាន​បញ្ជូន​ក្រុម​គ្រូពេទ្យ​មក​ព្យាបាល​អ្នកជំងឺ​ជូន​ពលរដ្ឋ​និង​កម្មករ កម្ម​ការី​នី​កម្ពុជា បាន​ចំនួន ៧.៩០០​នាក់​។ ហើយ​នេះ​ជា​បេសកកម្ម​លើក​ទី ៦ ដែល​ក្រុម​ការងារ​បាន​មក​ពិនិត្យ​ជំងឺ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រា​ង និង មណ្ឌល​សុខភាព​រាម ដែល​មាន​រយៈពេល ០២​ថ្ងៃ នៅ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។​

​សូមបញ្ជាក់​ថា​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​បាន​ព្យាបាល​ដល់​កម្មករ កម្ម​ការី​នី និង​ប្រជាពលរដ្ឋ ដែល​ពិនិត្យទៅលើ​ជំងឺ​មាន​ដូចជា ជំងឺ​ទូទៅ ជំងឺ​ភ្នែក ច្រ​ចៀក ច្រមុះ បំពង់ក រោគ​ស្ត្រី ទារក កុមារ និង​ជំងឺ​សើរ​ស្បែក​។​

ព័ត៌មានផ្សេងទៀត