មន្ត្រី​មើលឃើញ​ពី​ប្រយោជន៍​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ក្នុង​ការជំរុញ​កំណើន​ទេសចរ​

25-08-2019 9:48 am 173
  ស្តាប់
ស្តាប់ជាសំឡេង

​ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការអភិវឌ្ឍ​និង​ការគ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា ឆ្ពោះ​ទៅ​ឧស្សាហកម្ម ៤.០ នៅ​រសៀល​ថ្ងៃ​ទី​២៣ សីហា មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ទេសចរណ៍​កម្ពុជា បាន​និយាយថា ប្រព័ន្ធ​ឌីជីថល នឹង​ក្លាយ​ជា​កត្តា​ចម្បង​ក្នុង​ការជួយ​ជំរុញ​កំណើន​ទេសចរ​មក​កម្ពុជា ...

​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​កម្ពុជា​បាន​ថ្លែងថា ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​ក្នុង​វិស័យ​ទេសចរណ៍ បាន​កំពុង​រួមចំណែក​យ៉ាងខ្លាំង​ក្នុង​ការជំរុញ​កំណើន​ទេសចរ ដែល​ទាមទារ​ជា​ចាំបាច់​ក្នុង​ការបណ្តុះបណ្តាល​បំប៉ន​សមត្ថភាព​បន្ថែម​ដល់​មន្ត្រី​និង​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍ ។​

​លោក ហោ មុនី​រ័ត្ន បន្តថា ការបង្កើត​អាជីវកម្ម​Online, ការ​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍​ដោយ​ប្រើ​បច្ចេកវិទ្យា​ឌីជីថល​, ការកែប្រែ​ទម្រង់​នៃ​ការធ្វើ​ធុរកិច្ច​ពី Offline ទៅជា Online, ការគ្រប់គ្រង​គោលដៅ​ទេសចរណ៍​ដោយ​ប្រើ​បច្ចេកវិទ្យា​ឌីជីថល និង​ការស្វែងយល់​ពី​អនាគត​នៃ​វិស័យ​ទេសចរណ៍​តាមរយៈ​ការវិវដ្តនៃ​ឧស្សាហកម្ម ៤.០​ជាដើម សុទ្ធតែ​ជា​បច្ចេកវិទ្យា​ថ្មីៗ​ដែល​ពិភពលោក​កំពុង​ប្រើប្រាស់​នាពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត ។​

​លោក​ថា ប្រព័ន្ធ​ឌីជីថល​ទាំងនេះ នឹង​ក្លាយទៅជា​កត្តា​ចម្បង​ចូលរួម​ក្នុង​ការអភិវឌ្ឍ​ឧស្សាហកម្ម​ទេសចរណ៍​ប្រកប​ដោយ​ការប្រកួតប្រជែង​ខ្ពស់ ។​

​លោក​បន្តថា វិស័យ​ទេសចរណ៍​កម្ពុជា​បាន​នាំ​ចំណូល​ចូល​សេដ្ឋកិច្ច​ជាតិប្រមាណ ៤.៣៧៥ លាន​ដុល្លារ ស្មើនឹង ១២,៧% នៃ​ផលិតផល​ក្នុងស្រុក​សរុប និង​បាន​បង្កើត​ការងារ​ផ្ទាល់​ជាង ៦២​ម៉ឺន​នាក់ ស្មើនឹង​១៣% នៃ​ការងារ​សរុប ៕

ព័ត៌មានផ្សេងទៀត