លោក​មាស នី​៖​​រដ្ឋាភិបាល​​ពិតជា​មាន​សមត្ថភាព​​ការពារ​ព្រៃឈើ ​ចុះ​ហេតុអ្វី​​ពីមុនមក​​មិន​ធ្វើ​?​

24-08-2019 3:30 pm 1067

​រដ្ឋាភិបាល​កម្ពុជា បានសម្រេច​ប្រើ​វិធានការ​ក្តៅ ដោយ​ត្រូវ​ចាត់ការ​តាមច្បាប់ គ្មាន​ការលើកលែង និង​បាន​បង្គាប់​ឲ្យ​បង្កក​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ទាំងឡាយណា ដែល​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ នៅក្នុង​ប្រទេស​កម្ពុជា​។​

​ជា​ការកត់សម្គាល់ នៅ​រយៈកាល​ចុងក្រោយ​នេះ បទល្មើស​ព្រៃឈើ ហាក់​ស្ងាត់ មិនសូវ​ផុលផុស​ដូចពេលមុនៗ​ទៀត​ទេ​។​

​អ្នកតាមដាន​ស្ថានការណ៍​សង្គម លោក​បណ្ឌិត​មាស នី វាយតម្លៃថា រដ្ឋាភិបាល​ពិតជា​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការទប់ស្កាត់​រាល់​បទល្មើស​ព្រៃឈើ ប៉ុន្តែ លោក​ចោទ​សួរថា ហេតុអ្វី ទើប​មក​ធ្វើ​ម៉ឺង​មាត់​នៅពេលនេះ​? ពីមុនមក​ម្តេច មិន​ធ្វើ​?....​ហើយ​លោក​ក៏​សម្តែង​ការបារម្ភ​ផងដែរ ខ្លាច​ថា​ចំណាត់ការ​ពេលនេះ ដាក់ទោស​ទៅលើ​តែ​អ្នករកស៊ី​តូចតាច ពីព្រោះ​លោក​ថា ឧ​ញ៉ា​ល្បីៗ ខាង​រកស៊ី​ឈើ ដែល​មជ្ឈដ្ឋាន​ទូទៅ​ស្គាល់​នោះ មិនទាន់​ឃើញ​រដ្ឋាភិបាល​កំណត់​ជា​មុខសញ្ញា ឬ​ចំណាត់ការ​បែបណា​នៅឡើយ​ទេ .....

​ជា​បន្ត​សូម​ស្តាប់​លោក​មាស នី តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

 ពាក្យគន្លឹះ  លោកមាសនីព្រៃឈើ

ព័ត៌មានផ្សេងទៀត