ទោះ​ផលិត​បាន​​OS​ផ្ទាល់ខ្លួន​​តែ​Huawei​ថា​​ពុំទាន់​ជំនួស​​Android​បានទេ​

24-08-2019 11:11 am 227
​លោក​James Luមន្ដ្រីជាន់ខ្ពស់ក្រុមហ៊ុនHuawei

​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ចិន​Huawei ទើបតែ​បានបង្ហាញ​នូវ​ប្រព័ន្ធ​ប្រតិ​បត្ដិកា​រ​ផ្ទាល់ខ្លួន​មួយ​ឈ្មោះថា​Harmony​។ ប៉ុន្ដែ​ប្រព័ន្ធ​ប្រតិ​បត្ដិកា​រថ្មី​នេះ មិនមែន​សម្រាប់​ប្រើប្រាស់​ជំនួស​ប្រព័ន្ធ​ប្រតិ​បត្ដិកា​រ​Android របស់​ក្រុមហ៊ុន​Google​ឡើយ​។ មន្ដ្រីជាន់ខ្ពស់​ក្រុមហ៊ុន​បាន​បញ្ជាក់ថា ប្រសិនបើ​យក​Harmony​ទៅ​ជំនួស​Android នោះ​ប្រាកដជា​បរាជ័យ​។​

​លោក​James Lu​បាន​បន្ថែមថា ប្រព័ន្ធ​ប្រតិ​បត្ដិកា​រ​Harmony​ដែល​សម្រាប់​បំពាក់​លើ​ស្មា​ត​ហ្វូន​ឬក៏​ថេ​ប្លេត មិន​ទំនងជា​ត្រូវ​វាយលុក​ក្នុង​ទីផ្សារ​ឆាប់ៗ​ឡើយ​។ Android​នៅតែមាន​ភាពចាស់ទុំ​សម្រាប់​Huawei​ដដែល ហេតុនេះ​Harmony OS​មិនមែន​សម្រាប់​ជំនួស​តំណែង​Android​ទេ បើ​មិន​ដូច្នេះ​ប្រាកដជា​បរាជ័យ​៕

ព័ត៌មានផ្សេងទៀត