Neymar​​ពិតជា​ត្រូវ​​ចាកចេញ​​ពី​PSG​​ទៅលេង​នៅ​​Real Madrid?

24-08-2019 11:04 am 294
កីឡាករ​បាល់ទាត់​Neymar

​បន្ទាប់ពី​មានរឿង​រកាំរកូស​ខណៈ​កំពុង​លេងឲ្យ​ក្លឹប​អ្នកមាន​របស់​បារាំង​Paris Saint-Germain កីឡាករ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ីល​Neymar ដែល​PSG​បាន​ទិញ​ពី​Barcelona​ក្នុងតម្លៃ​កប់​ពពក​នោះ ពេល​កំពុង​ចង់​ចាកចេញ​ទៅ​បន្ដ​អាជីប​នៅ​ក្លឹប​ថ្មី​វិញ​ម្ដង​។ យ៉ាងណាមិញ​ថា​តើ​Neymar​អាច​នឹងត្រូវ​ទៅលេង​ឲ្យ​ក្លឹប​ណា​នោះ​នៅ​ពុំទាន់​ដឹង​ទេ ខណៈ​ក្លឹប​ចាស់​Barcelona​បាន​ព្យាយាម​ចរចា​ជាមួយ​PSG​ដែរ​តែ​មិនត្រូវ​គ្នា​។ 

​ដោយឡែក​ក្លឹប​យក្ស​អេ​ស្ប៉ាញ​មួយទៀត​គឺ​Real Madrid បាន​បញ្ជូន​តំណាង​របស់ខ្លួន​ទៅដល់​ក្រុងប៉ារីស​តែម្ដង ដើម្បី​ចរចា​ពី​ការ​ទិញយក​កីឡាករ​រូបនេះ​។ Real Madrid​ជឿជាក់ថា​ខ្លួន​ពិតជា​អាច​យក​Neymar​បាន ខណៈ​ការចរចា​កំពុង​ប្រព្រឹត្ដទៅ​។ Real Madrid​ត្រូវ​រង់ចាំ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត ជាមួយនឹង​ក្ដី​រំពឹង​ខ្ពស់​ព្រោះ​សម្អាង​លើ​ហេតុផល​ថា PSG​និង​Barcelona​មិនជា​ត្រូវរ៉ូវ​គ្នា​ប៉ុន្មាន​ឡើយ​។ យ៉ាងណាមិញ​នៅសល់​ពេល​ជាង​មួយ​សប្ដាហ៍​ទៀត ជា​ពេល​បិទ​បញ្ចប់​រដូវ​កាល​ដោះដូរ​កីឡាករ ពេលនោះ​នឹង​ដឹងថា​Neymar​ត្រូវ​លេង​នៅឯណា​ឲ្យ​ពិតប្រាកដ​៕

 ពាក្យគន្លឹះ  កីឡាបាល់ទាត់

ព័ត៌មានផ្សេងទៀត