​លោក​គួច ចំរើន​៖​​ការ​លុប​បឹង​ប្រឡាយ​រំដោះ​ទឹក​​នៅ​ខេត្ត​ព្រះសីហនុ​មាន​ពីរ​ផ្នែក​​

23-08-2019 4:10 pm 1305

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ថា ការ​លុប​ប្រឡាយ និង​បឹង​នៅ​ខេត្ត​ព្រះសីហនុ មាន​ពីរ​ផ្នែក គឺ​លុប​ដោយ​ម្ចាស់​កម្មសិទ្ធិ ដែល​កាន់កាប់​ដោយ​ស្របច្បាប់​នៅ​ទីនោះ ដើម្បី​ធ្វើ​ការអភិវឌ្ឍន៍ និង​មួយផ្នែក​ទៀត​កាន់កាប់​ដោយ​ខុសច្បាប់ គឺ​លុប​រំលោភ​លើ​ប្រឡាយ អូរ ដែល​អាជ្ញាធរ​បាន​ទុក​រំដោះ​ទឹក​។ ការបញ្ជាក់​យ៉ាង​ដូច្នេះ ក្រោយ​ពិធី​បើក​សិក្ខាសាលា​ស្ដីពី ”​លទ្ធផល​នៃ​ការរៀបចំ​ផែនការមេ និង​ការសិក្សា​សមិទ្ធិ​លទ្ធភាព​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ទឹក​កខ្វក់ នៅ​ក្រុងព្រះសីហនុ​“ នា​ថ្ងៃទី​២៣ សីហា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។ លោក គួច ចំរើន បាន​គូសបញ្ជាក់ថា បច្ចុប្បន្ន​ក្រុមការងារ​កំពុង​ចុះស្ដា​ប្រឡាយ បឹង អូរ ដើម្បី​រំដោះ​ទឹក​ឡើងវិញ​ផងដែរ។ ជាបន្តសូមស្ដាប់ប្រសាសន៍លោក គួច ចំរើន ដូចតទៅ៖

​សំឡេង​៖ 

​គួរ​បញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ ខេត្ត​ព្រះសីហនុ បាន​ទទួលរង​នូវ​ជំនន់​ទឹកភ្លៀង ធ្វើឱ្យ​ខេត្ត​មួយ​នេះ​លិចលង់ ដោយសារតែ​ហេដ្ឋារចនាសម្ព័ន្ធ​រំដោះ​ទឹក មិនអាច​រំដោះ​បាន​ទាន់ពេលវេលា​។ ប៉ុន្តែ​មានមតិ​មួយចំនួន បាន​លើកឡើងថា ការលិចលង់​នៃ​ខេត្ត​ព្រះសីហនុ គឺ​បណ្ដាលមកពី​លុប​បឹង ប្រឡាយ អូរ ដែល​រំដោះ​ទឹក​ចេញ ទើប​ធ្វើឱ្យមាន​ការលិចលង់​បែបនេះ​៕

ព័ត៌មានផ្សេងទៀត