អគ្គិភ័យ​កំពុង​ឆេះ​យ៉ាង​សន្ធោសន្ធៅ នៅ​ទល់មុខ​ពេទ្យរុស្ស៊ី

23-08-2019 2:19 pm 314

​អគ្គិភ័យ​បាននិងកំពុង​ឆេះ​យ៉ាង​សន្ធោសន្ធៅ នៅ​ទល់មុខ​មន្ទីរពេទ្យ​រុស្ស៊ី នា​វេលា​ម៉ោងជាង​រសៀល ថ្ងៃទី​២៣​ខែសីហា​ឆ្នាំ​២០១៩​នេះ​។ យោងទៅតាម​ប្រភពព័ត៌មាន​ក្នុងស្រុក​ឲ្យដឹងថា ភ្លើង​បាន​កំពុង​ឆេះ​ទីតាំង​ផលិត​ពូក​មួយកន្លែង ស្ថិតនៅ​សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ ទល់មុខ​មន្ទីរពេទ្យ​រុស្ស៊ី​។​

​នៅពេលនេះ​កម្លាំង​ខាង​ពន្លត់​អគ្គិ​ស​ភ័យ កំពុង​ចុះ​ប្រតិបត្តិការ​ដឹកជញ្ជូន​ទឹក ដើម្បី​បាញ់​ពន្លត់ភ្លើង​នោះ​។  ភ្លាមៗ​មិនទាន់​ដឹង​ព័ត៌មាន​លម្អិត អំពី​ករណី​ភ្លើង​ឆេះ​នេះ​នៅឡើយ​ទេ​៕

 ពាក្យគន្លឹះ  ភ្លើងឆេះ

ព័ត៌មានផ្សេងទៀត