ស្លាប់​បួន​នាក់​​របួស​១០០​នាក់​​ដោយសារ​​រន្ទះ​​នៅ​ប្រទេស​​ប៉ូឡូញ​

23-08-2019 8:34 am 293
រូបភាពក្រុមជួយសង្គ្រោះកំពុងអន្ដរាគមន៍

​យ៉ាងតិចណាស់​មនុស្ស​បួន​នាក់​ស្លាប់បាត់​បង់ជីវិត និង​ជាង​១០០​នាក់​ទៀត​រងរបួស ដោយសារ​ការវាយប្រហា​រ​ពី​គ្រោះធម្មជាតិ​រន្ទះបាញ់ ក្នុងអំឡុងពេល​មាន​ព្យុះ​នៅ​ក្នុងប្រទេស​ប៉ូឡូញ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​នាយករដ្ឋមន្ដ្រី​ម៉ា​ធូស ម៉ូ​រ៉ាវី​គី​(Mateusz Morawiecki)​។ គ្រោះថ្នាក់​ដ៏​អាក្រក់​បំផុត​នេះ​បានកើត​ទៅលើ​ក្រុម​អ្នក​ឡើង​ភ្នំ នៅ​តំបន់ភ្នំ​តា​ត្រា​Tatra​ស្ថិតក្នុង​ភាគខាងត្បូង​ប្រទេស​ប៉ូឡូញ​។ 

​ដោយឡែក​មនុស្ស​ម្នាក់ទៀត​ត្រូវបាន​រាយការណ៍​ថា​ស្លាប់​ដោយសារតែ​រន្ទះ​នេះដែរ នៅក្នុង​ប្រទេ​សស្លូ​វ៉ាគី​ជាប់គ្នា​ប្រទេស​ប៉ូឡូញ​។ ព្យុះ​នេះ​បាន​វាយប្រហារ​ភ្លាមៗ​តែម្ដង បន្ទាប់ពី​អាកាសធាតុ​កាលពី​ព្រឹក​ថ្ងៃទី​២២​សីហា មាន​លក្ខណៈ​ធម្មតា​ពុំមាន​អ្វី​គួរឲ្យ​កត់សម្គាល់ឡើយ​។ គ្រោះធម្មជាតិ​ដែល​កើតឡើង​ភ្លាមៗ​ដូច្នេះ គ្មាន​នរណាម្នាក់​នឹកស្មាន​ដល់​ទេ​។ ក្រោយ​កើតហេតុ​ក្រុម​ជួយសង្គ្រោះ ក៏បាន​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ​ដែរ​៕

 ពាក្យគន្លឹះ  ប៉ូឡូញរន្ទះ

ព័ត៌មានផ្សេងទៀត