លោក​ហ៊ុន សែន បញ្ជា​មិនឲ្យ​កងកម្លាំង​ទាំងអស់​មានងារ ឧកញ៉ា ទៀតឡើយ​

22-08-2019 7:22 pm 2009

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់ មិនឲ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​របស់​កម្ពុជា មាន​ទាហាន នគរបាល និង​កងរាជអាវុធហត្ថ មាន​ងារ​ជា «​ឧកញ៉ា​» តទៅទៀត​នោះ​ទេ​។

នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ឈឹម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់​សារព័ត៌មាន Fresh News ក្រោយ​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២២ ខែ​សីហា​នេះ​។​

​លោក ឈឹម ផល​វរុណ បាន​បន្តទៀតថា នៅក្នុង​កិច្ចប្រជុំ​នោះ​ដែរ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏​បាន​សង្កត់ធ្ងន់ ទៅ​លើ​ការអនុវត្ត​នូវ​អភិក្រម​ទី​៥ និង​បាន​ណែនាំ​ចំៗ ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ដឹកនាំ​ដោយ​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ហើយ​ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ ប្រមុខ​រដ្ឋាភិបាល ចង្អុល​ចំ​ទៅ​លោក សៅ សុខា ដែល​ជា​ប្រធាន​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ព្រៃឈើ​៕

 ពាក្យគន្លឹះ  លោកហ៊ុនសែន​ ងារឧកញ៉ា

ព័ត៌មានផ្សេងទៀត