ស្លឹក​ល្ហុង​ជួយ​ប្រយុទ្ធប្រឆាំង​បញ្ហា​អង្គែរ​និង​គ្រប់គ្រង​បញ្ហា​សក់​

22-08-2019 7:09 pm 276

​ស្លឹក​ល្ហុង​មាន​ប្រសិទ្ធភាព កម្ចាត់​ខ្លាញ់​ដែល​លើស នៅលើ​ស្បែកក្បាល ភាពកខ្វក់ និង​ក្អែល​នៅ​គល់​សក់​។ វា​គឺជា​ឱសថ​ដ៏​ល្អ​បំផុត ក្នុង​ការព្យាបាល​បញ្ហា​អង្គែរ​ស្បែកក្បាល និង​បញ្ហា​រមាស់​ស្បែកក្បាល​។ ស្លឹក​ល្ហុង​ជួយ​រក្សា​សំណើម និង​រក្សា​តុល្យភាព​ប្រេង​នៅលើ​ស្បែកក្បាល​របស់​អ្នក មិនឲ្យ​ស្ងួត​និង​ការពារ​ការឆ្លង​មេរោគ​ផ្សិត​ស្បែកក្បាល ដែល​អាច​បណ្តាលឲ្យមាន​បញ្ហាទំពែក​មុន​អាយុ​។​

​វិធី​ធ្វើ អ្នក​អាច​យក​ស្លឹក​ល្ហុង​ពី​៥​ទៅ​១០​ស្លឹក កិនឬបុកឲ្យ​ម៉ដ្ឋ ឬ​ក្រឡុក​វា​នៅក្នុង​ម៉ាស៊ីន​ក៏បាន​។ បន្ទាប់មក អ្នក​អាច​យក​ទឹក​ស្លឹក​ល្ហុង មក​លាប​លើ​ស្បែកក្បាល​រក្សាទុក​៣០​នាទី ចាំ​លាងជម្រះ​ចេញ​។ អ្នក​អាច​ធ្វើបែបនេះ ម្តង​ឬ​ពីរដង​ក្នុង​មួយ​សប្តាហ៍​។ រីឯ​បរិមាណ​ទឹក​ស្លឹក​ល្ហុង​ដែល​នៅ​សេសសល់ ប្រើ​មិន​អស់អ្នក​យក​វា​ដាក់​ក្នុង​ដប ហើយ​រក្សាទុក​ក្នុង​ទូ​ទឹកកក សម្រាប់​ប្រើ​នៅពេល​ក្រោយ​ទៀត​ក៏បាន​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត