លោក​អំ សំអាត​៖​ប្រព័ន្ធតុលាការ​​មិនអាច​កែទម្រង់​​បានទេ​ បើ​តុលាការ​​ក្រោម​គំនាប​​អ្នកនយោបាយ​​

22-08-2019 4:10 pm 435

​ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ​បង្កើត ឱ្យមាន​សាលាឧទ្ធរណ៍​នៅ​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍​នៅក្នុង​តំបន់ ចំនួន​៣​បន្ថែមទៀត គឺ​តំបន់​ត្បូងឃ្មុំ តំបន់​បាត់ដំបង និង​តំបន់​ព្រះសីហនុ ដើម្បី​សម្រួល​ដល់​រឿងក្តី​របស់​ប្រជាពលរដ្ឋ​តាម​ខេត្ត​នីមួយៗ​។​

​លោក​អំ សំអាត មន្ត្រីជាន់ខ្ពស់​នៃ​អង្គការ​LICADHO សាទរ​ការបង្កើត​បន្ថែ​ម​សាលាឧទ្ធរណ៍​តាម​តំបន់ បន្ថែមទៀត​នេះ​។ លោក​ទទួលស្គាល់ថា នេះ​ជា​ផ្នែក​មួយ​នៃ​កំណែទម្រង់​នៃ​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​។ ប៉ុន្តែ​លោក​ថា ដើម្បីឲ្យ​ប្រព័ន្ធយុត្តិធម៌ ក្លាយ​មកជា​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ​ឡើងវិញ គឺ​ត្រូវតែ​បំបាត់​ឲ្យបាន​នូវ​អំពើពុករលួយ ជាពិសេស​ត្រូវ​កំណែទម្រង់​យ៉ាងណា កុំឲ្យ​តុលាការ ស្ថិតក្រោម​គំនាប​របស់​អ្នកនយោបាយ​ដូច​សព្វថ្ងៃ ....

​ជា​បន្ត សូម​ស្តាប់​ការលើកឡើង​របស់លោក​អំ សំអាត តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត