​គិត​មកទល់នឹង​ពេលនេះ​​ជប៉ុន​ប្រើ​រយៈពេល​២៥​ឆ្នាំ​​ជួយ​ជុល​ប្រាសាទ​ក្នុង​តំបន់​អង្គរ​​

22-08-2019 4:08 pm 130

​គិត​មកទល់នឹង​ពេលនេះ​ជប៉ុន បាន​ប្រើ​រយៈពេល​២៥​ឆ្នាំ​ហើយ ក្នុង​ការជួយ​ជួសជុល និង​ស្ដាឡើងវិញ​នៃ​ប្រាសាទក្នុង​តំបន់​អង្គរ ជាពិសេស​ប្រាសាទបាយ័ន ព្រមទាំង​ជួយ​បណ្ដុះបណ្ដាល​អ្នកជំនាញ​បច្ចេកទេស​កម្ពុជា ជាច្រើនរូប​សម្រាប់​គម្រោង​អង្គរ​ជាង​២៥​ឆ្នាំ​មកនេះ​។

​លោក​បណ្ឌិត ណា​កា ហ្គា​វ៉ា បាន​ចូលរួមចំណែក​ជម្រុញ​ការផ្លាស់ប្ដូរ​ក្នុង​ផ្នែក​អប់រំ​រវាង​ប្រទេស​ជប៉ុន និង​ប្រទេស​កម្ពុជា តាមរយៈ​ការជួសជុល និង​ស្ដាឡើងវិញ​នូវ​ប្រាសាទនា​នាក្នុង​តំបន់​អង្គរ ជាពិសេស​ប្រាសាទបាយ័ន ក្នុងនាម​លោក​ជា​ប្រធាន​ក្រុម​រដ្ឋាភិបាល​ជប៉ុន សម្រាប់​ការថែរក្សា​ការពារ​ប្រាសាទ​អង្គរ (JSA) ចាប់តាំងពី​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៤ និង​ក្នុងនាម​លោក​ជា​សហប្រធាន​នៃ​គម្រោង​ជប៉ុន​-​អប្សរា​ការពារ​ប្រាសាទ​អង្គរ (JASA) ចាប់ពី​ឆ្នាំ​២០០៥ ព្រមទាំង​បណ្ដុះបណ្ដាល​អ្នកជំនាញ​បច្ចេកទេស​កម្ពុជា ជាច្រើនរូប​សម្រាប់​គម្រោង​អង្គរ ជាង​២៥​ឆ្នាំ​មកនេះ​។​

​លោក​បណ្ឌិត ណា​កា ហ្គា​វ៉ា បាន​ថ្លែង​ក្នុង​ស​ន្និសិទ​សារព័ត៌មាន នៅ​ស្ថានទូត​ជប៉ុន នា​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៩​នេះ លោក​បាន​បញ្ជាក់ថា ការជួសជុល​ប្រាសាទ​ខាងលើនេះ វា​ជា​ការងារ​មួយ​សំខាន់ ដោយ​ត្រូវការ​អ្នកជំនាញ​គ្រប់​វិស័យ និង​ប្រា​ដក​ច្បាស់លាស់ ក្នុង​ការស្រាវជ្រាវ​និង​ធ្វើ​ការជួសជុល​។ លោក​សង្កត់ធ្ងន់ថា ការសិក្សា​ស្រាវជ្រាវ ដើម្បី​ជួសជុល​ប្រាសាទ​នេះ ក៏​ដើម្បី​ចងក្រង​ឯកសារ​ទុក​ដល់​ក្មេងៗ​ជំនាន់​ក្រោយ ដឹង​ពី​វិធី និង​របៀប​ជួសជុល​ប្រាសាទ​ផងដែរ​…………

​សំឡេង​៖ 

​នៅក្នុង​ស​ន្និសិទ​សារព័ត៌មាន​នោះដែរ ជនជាតិ​ជប៉ុន​រូបនេះ ក៏បាន​កោត​ស​សើរ​ពី​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ ដែល​បាន​កសាង​ប្រាសាទ​ដែលមាន​គ្រឹះ​ដ៏​រឹងមាំ​បែបនេះ ហើយ​ជំរុញ​ឱ្យ​កូន​ខ្មែរ ត្រូវ​ចូលរួម​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​ទាំងនេះ​ឱ្យបាន​គង់វង្ស​។ លោក​បណ្ឌិត ណា​កា ហ្គា​វ៉ា បានឱ្យដឹង​ផងដែ​រថា JSA /  JASA បាន​នឹង​កំពុង​ផ្ដល់ជំនួយ​ក្នុង​គោលបំណង​ផ្ដល់ឱ្យ​កម្ពុជា ឈានដល់​ការអភិរក្ស និង​ជួសជុល​ប្រាសាទ​ដោយ​ខ្លួនឯង ចាប់តាំងពី​ពេល​ចាប់ផ្ដើម​។ លោក​បន្តថា អ្នកជំនាញ​កម្ពុជា និង​កម្មករ​ជំនាញ​ទទួលបាន​ការបណ្ដុះបណ្ដាល​នៅ​កន្លែង​ការងារ​ជាក់ស្ដែង ដោយ​អ្នកជំនាញ និង​វិស្វករ​ជប៉ុន​។ 

​លោក​បណ្ឌិត ណា​កា ហ្គា​វ៉ា បាន​គូសបញ្ជាក់ថា ពីដំបូង​បុគ្គលិក​កម្ពុជា​ធ្វើការ​ក្រោម​ការគ្រប់គ្រង​របស់​អ្នកជំនាញ​ជប៉ុន​។ តែ​ជា​លទ្ធផល​ក្រោយ​ការបណ្ដុះបណ្ដាល បច្ចុប្បន្ន​បុគ្គលិក​កម្ពុជា​អាច​មានលទ្ធភាព​គ្រប់គ្រង​ការងារ​ជួសជុល​បាន​ដោយ​ខ្លួនឯង​៕

ព័ត៌មានផ្សេងទៀត