លោកស្រី​ហ៊ុន ដា​នី​​ថា"​ទេសចរណ៍​កម្ពុជា​គឺជា​ទេសចរណ៍​វប្បធម៌​និង​ធម្មជាតិ"​

22-08-2019 3:42 pm 115

​លោកស្រី​ហ៊ុន ដា​នី រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បានឲ្យដឹងថា " ទេសចរណ៍​កម្ពុជា គឺជា​ទេសចរណ៍​វប្បធម៌ និង​ធម្មជាតិ " ដែលមាន​សក្តានុពល​ជាច្រើន​ត្រូវ​បង្ហាញ ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ភ្ញៀវទេសចរ ក្នុងនោះដែរ​ក៏មាន ការរួមបញ្ចូល​គ្នា​ទាំង​ផលិតផល​ទេសចរណ៍​វប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ កែច្នៃ  ជាពិសេស​អ្នក​បម្រើសេវា​ត្រូវ​គិតគូរ​តាំងពី​សម្លៀកបំពាក់ ភាព​រួសរាយ​រាក់ទាក់ សីលធម៌ ដែល​ទាំងនេះ​គឺជា​ចំណុច​សំខាន់​នៃ​សេវា​បដិសណ្ឋារកិច្ច ពោលគឺ​មិនមែនជា​ទេសចរណ៍​ផ្លូវភេទ មិនមែនជា​ការលក់​សម្រស់ ឬ​កិតិ្ត​យ​សស្ត្រី​ខ្មែរឡើយ​។ ការលើកឡើង​នេះ បន្ទាប់ពី​លោកស្រី​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី " ស្ត្រី​និង​សីលធម៌​សង្គម ស្ត្រី​និង​បដិសណ្ឋារកិច្ច " ក្នុង​វិស័យ​ទេសចរណ៍​កាលពី​ថ្ងៃទី​២១ សីហា នៅ​ខេត្តពោធិ៍សាត់​។​

​លោកស្រី​បានឲ្យដឹង​បន្ថែមថា ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​គឺ ពិតជា​មាន​សារ​:​សំខាន់​ណាស់​ក្នុងការ​ពន្លិច​ឲ្យឃើញ​ពី​តួនាទី​របស់​ស្ត្រី​ក្នុង​ការថែរក្សា​វប្បធម៌ ប្រពៃណី ការលើកកម្ពស់​សីលធម៌​សង្គម និង​រួមចំណែក​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​តាមរយ​:​សេវា​បដិសណ្ឋារកិច្ច ។​លោកស្រី​បន្តថា  វគ្គ​បណ្តុះបណ្តាល​នេះ​គឺ​ឆ្លុះបញ្ចាំង​ពី​តួនាទី និង​តម្លៃ​ស្ត្រី ហើយ​វគ្គ​បណ្តុះបណ្តាល​នេះដែរ តែងតែ​ធ្វើឡើង​នៅ​គ្រប់​រាជធានី​-​ខេត្ត​ទូទាំងប្រទេស ក្នុង​វិស័យ​ទេសចរណ៍​ដើម្បី​បញ្ចូល​ការយល់ដឹង​ជា​សាធារណ​: និង​ការយកចិត្តទុកដាក់​ខ្ពស់  ចំពោះ​ស្ត្រី​ទូទៅ នៅ​ទូទាំងប្រទេស​។​

លោកស្រី​បាន​គូស​បញ្ជាក់ដែរថា ក្រសួង​ទេសចរណ៍​ក្រោម​ការដឹកនាំ​របស់លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ គឺ​តែងតែ​គិតគូរ​ពី​បញ្ហា​ស្ត្រី ដែល​បម្រើការ​ក្នុង​វិស័យ​នេះ ដើម្បី​ទទួលបាន​សុខដុម​នីយកម្ម​សង្គម ចៀសវាង ពី​ការរើសអើង​គ្រប់​ប្រភេទ ការរំលោភបំពាន អំពើហិង្សា ការកេងប្រវ័ញ្ច និង​ការធ្វើ​អាជីវកម្ម​ផ្លូវភេទ​តាមរយ​:​ការលើកកម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី​និង​គ្រួសារ​ខ្មែរ ។​ទន្ទឹមនឹងនេះ​ដែរ លោកស្រី ក៏បាន​សំណូមពរ​ឲ្យ​គ្រប់​អ្នកពាក់ព័ន្ធ ត្រូវ​យល់​ឲ្យបាន​ច្បាស់​ពី​បញ្ហា​នេះ​ស្រប​នឹង​ទស្សន​:«​កម្ពុជា​ព្រះរាជាណាចក្រ​អច្ឆរិយៈ ផ្តល់​ភាពកក់ក្តៅ​៕

 

 

ព័ត៌មានផ្សេងទៀត