លោក​ប៉ាន សូរ​ស័ក្តិ​៖​សមាហរណកម្ម​ពាណិជ្ជកម្ម ស្រប​យុទ្ធសាស្ត្រ និង​ចក្ខុវិស័យ​កម្ពុជា​

22-08-2019 11:25 am 562
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លើកឡើងថា ការពង្រឹង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ការវិវត្ត​ចេញពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC) និង​ការទាញយក​ផលប្រយោជន៍​ពី​ប្រភព​កំណើន​ថ្មី ជាពិសេស​សេវាកម្ម និង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤ (Industrial Revolution 4.0) គឺជា​ប្រធានបទ​ដ៏​សំខាន់ នៅក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា (CTIS) ឆ្នាំ​២០១៩-២០២៣​។

«​លក្ខណៈ​ពិសេស​នៃ CTIS គឺ​ការតភ្ជាប់​វិស័យ​ពាណិជ្ជកម្ម​ទៅ​នឹង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​រួមមាន យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ឆ្នាំ​២០១៩-២០២៣ និង​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៣០»​។ នេះ​ជា​ប្រសាសន៍​របស់​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ថ្នាក់ជាតិ ស្តីពី​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម ឆ្នាំ​២០១៩-២០២៣​។ 

​លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា យុទ្ធសាស្ត្រ CTIS ឆ្នាំ​២០១៩ នេះ មិនមែន​ជា​ឯកសារ​ផ្ដាច់មុខ​របស់​ក្រសួង​ពាណិជ្ជកម្ម​ទេ ប៉ុន្តែ​គឺ​សម្រាប់​អន្តរក្រសួង ដោយសារ​តែ​ពាណិជ្ជកម្ម គឺជា​បញ្ហា​អន្តរ​វិស័យ ដែល​ទាមទារ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ ចូលរួម​សហការ​អនុវត្ត​ន៍​ទាំងអស់គ្នា ដើម្បី​អាច​សម្រេចបាន​នូវ​គោលដៅ​នៃ​យុទ្ធសាស្ត្រ​នេះ​។​

​យុទ្ធសាស្ត្រ CTIS ឆ្នាំ​២០១៩ នេះ គឺជា​ឯកសារ​ជំនាន់​ទី​៤ ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​ដោយ​ក្រសួង​ពាណិជ្ជកម្ម ហើយ​ត្រូវបាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ដោយ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​ជា​សកល​នូវ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម (Aid-for-Trade) នា​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស កាលពី​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៩ កន្លងទៅ​។​

​សូមបញ្ជាក់​ថា​យុទ្ធសាស្ត្រ​ថ្មី​នេះ ត្រូវបាន​រៀបចំ និង​ចែកចេញជា ១២​ជំពូក ដែល​មាន​ជាអាទិ៍ គោលនយោបាយ​ពាណិជ្ជកម្ម និង​កិច្ចចរចា​ក្នុង​តំបន់ ពាណិជ្ជកម្ម ការចាកចេញ​ពី​ប្រទេស LDC និង​គុណភាព​នៃ​កំណើន ជំនាញ ការអប់រំ និង​ការបណ្តុះបណ្តាល​សម្រាប់​កំណើន កិច្ច​សម្រួល​ពាណិជ្ជកម្ម​ ​ភ័ស្តុភារ​ពាណិជ្ជកម្ម ការប្រកួតប្រជែង បរិយាកាស​ធុរកិច្ច ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម និង​ក​ម្ម​សិទិ្ធ​បញ្ញា ស្តង់ដារ និង​រចនាសម្ព័ន្ធ​គុណភាព ខ្សែច្រវ៉ាក់​តម្លៃ​នៃ​កសិឧស្សាហកម្ម សម្រាប់​នាំចេញ ឧស្សាហកម្ម​ធុន​ស្រាល សម្រាប់​ការធ្វើ​ពិពិធ​កម្ម​នាំចេញ ពាណិជ្ជកម្ម​សេវាកម្ម ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ​សេដ្ឋកិច្ច​ឌីជីថល និង​ឧស្សាហកម្ម ៤.០៕

ព័ត៌មានផ្សេងទៀត

តម្លៃ​សាំង​ធម្មតា​ឡើងថ្លៃ​ដល់​៣,៧៥០​រៀល​ក្នុង​១​លីត្រ រហូត​ដល់​ថ្ងៃ​ទី​១៥​ខែ​ឧសភា​

 ​លោក​ប៉ែន សុ​វិជាតិ​៖​ស្បៀង​លក់​ជូន​ពលរដ្ឋ​មាន​លទ្ធភាព​ដើម្បី​យកទៅជួយ​ពលរដ្ឋ​គ្មាន​លទ្ធភាព​​

 ​ក្រសួងពាណិជ្ជកម្ម​លក់​ស្បៀង​ជូន​ពលរដ្ឋ​​បាន​ច្រើន​ស្ថិតក្នុង​តំបន់​ក្រហម​​

អំឡុងពេលបិទខ្ទប់ ពលរដ្ឋអាចទិញស្បៀងមួយចំនួនតាមស្ដង់ក្រសួងពាណិជ្ជកម្មនៅតាមទីតាំងទាំងនេះ

ថ្ងៃនេះរថយន្ត៦គ្រឿងរបស់ក្រសួងពាណិជ្ជកម្មបើកស្តង់លក់នៅតាម«តំបន់ក្រហម»

ក្រសួងពាណិជ្ជកម្មបង្កើតផ្សារអនឡាញសម្រាប់លក់គ្រឿងបរិភោគក្នុងអំឡុងពេលបិទខ្ទប់

 ក្រសួងពាណិជ្ជកម្មបញ្ចេញឡានចល័តដឹកស្បៀងលក់ជូនពលរដ្ឋនៅតំបន់ក្រហមដោយតម្លៃទាបជាងទីផ្សារ

ក្រសួងពាណិជ្ជកម្មបង្ហាញពីតម្លៃប្រេងដែលត្រូវលក់ពីថ្ងៃនេះដល់ថ្ងៃទី៣០មេសា

អ្នកទិញ​ទំនិញ​មាន​បញ្ហា​អាច​ប្តឹងទៅ​អគ្គនាយកដ្ឋាន​ក​.​ប​.​ប​

ក្រសួងពាណិជ្ជកម្ម​ប្រកាស​លើក​ពេល​រៀបចំ​ពិព័រណ៍​ផលិតផល​ខ្មែរ​ឆ្នាំ​២០២០