ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​បង្កើត​សាលាឧទ្ធរណ៍​ភ្នំពេញ ត្បូងឃ្មុំ បាត់ដំបង និង​ព្រះសីហនុ​

22-08-2019 10:51 am 558

​សម្តេចព្រះ បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​បង្កើត ឱ្យមាន​សាលាឧទ្ធរណ៍​ភ្នំពេញ និង​សាលាឧទ្ធរណ៍​នៅក្នុង​តំបន់ ចំនួន ៣​បន្ថែមទៀត គឺ​តំបន់​ត្បូងឃ្មុំ តំបន់​បាត់ដំបង និង​តំបន់​ព្រះសីហនុ ដើម្បី​សម្រួល​ដល់​រឿង​ក្តី​របស់​ប្រជាពលរដ្ឋ​តាម​ខេត្ត​នីមួយៗ​។​

​តាម​ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ បានបញ្ជាក់​ថា សាលាឧទ្ធរណ៍​ភ្នំពេញ ដែល​មាន​ទីតាំង​នៅ​រាជធានី​ភ្នំពេញ ត្រូវ​ទទួល​ដោះស្រាយ​បណ្តឹង​ឧទ្ធរណ៍​ចំពោះ​សេចក្តីសម្រេច​នានា​របស់ សាលាដំបូង​រាជធានី​ភ្នំពេញ និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល ឬ​ករណី​សំណុំរឿង​ដែល​តុលាការ​កំពូល​បាន​បង្វិល​មក ខណៈ​តំបន់​សាលាឧទ្ធរណ៍​នៅតាម​តំបន់​ផ្សេង​ទៀត​នោះ សម្រាប់​ទទួល​ការ ដោះស្រាយ​លើ​សំណុំរឿង​របស់​ប្រជាពលរដ្ឋ នៅតាម​បណ្តា​ខេត្ត​នៅ​តំបន់​ក្បែរៗ​នោះ​៕

ព័ត៌មានផ្សេងទៀត