កម្ពុជា​នឹងរង​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប​​និង​ព្យុះ​បៃ​លូ​​ពី​ថ្ងៃនេះ​ដល់​ថ្ងៃ​២៨​សីហា​​

22-08-2019 10:20 am 756

​យោងតាម​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានឲ្យដឹងថា ចាប់ពី​ថ្ងៃទី​២២-២៨​ខែ​សីហា កម្ពុជា​និង​រង​នូវ​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប និង​ព្យុះ​ទី​១១ ឈ្មោះ បៃ​លូ ដែល​នឹង​បង្កឲ្យមាន​ភ្លៀងធ្លាក់​ពី​តិច​ទៅ​ច្រើន ខណៈ​តំបន់​មាត់សមុទ្រ​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​។ ចាប់ពី​ថ្ងៃទី​២២​ដល់​២៤​ខែ​សីហា ស្ទើរ​ទូទាំងប្រទេស​នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​។ 

​ដោយឡែក​ចាប់ពី​ថ្ងៃទី​២៥​ដល់​២៨​ខែ​សីហា បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​មាន ខេត្តកោះកុង​និង​ខេត្ត​ព្រះសីហនុ អាចមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន លើ​ផ្ទៃមេឃ​មាន​ខ្យល់​បោកបក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់​។ រីឯ​បណ្តា​ខេត្ត​ចាប់ពី​តំបន់​វាលទំនាប​ភាគ​កណ្តាល​ឡើង​ទៅលើ នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន​ដូចគ្នា​។ ទន្ទឹមនឹងនោះ​ផ្នែក​មួយចំនួន​នៃ​តំបន់​ទំនាប​កណ្តាល​អាច​នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​។ ចំណែកឯ​បណ្តាល​រាជធានី​-​ខេត្ត​នៅ​បែក​ខាងក្រោម អាចមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ ផ្នែក​ខ្លះ​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​។ បាតុភូត ខ្យល់ ផ្គរ រន្ទះ និង​រលក​សមុទ្រ នឹង​អាច​កើតមានឡើង​ផងដែរ​៕

ព័ត៌មានផ្សេងទៀត

 គ្រូពេទ្យ​ហែ​ក្បូន​ទាមទារ​ឱ្យ​ប្រឆាំងនឹង​ហានិភ័យ​សុខភាព​ពាក់ព័ន្ធ​ការប្រែប្រួល​អាកាសធាតុ​

ទម្លាប់ខុសឆ្គងដែលមិនគួរធ្វើពេលកំពុងតែស្រេកទឹកខ្លាំង

សូម​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ​ រន្ទះ និង​ខ្យល់​កន្ត្រាក់​ចន្លោះ​ពី​ថ្ងៃទី​១៤-២០​មេសា​​​

គួរថែរក្សាសុខភាពបែបណា ពេលអាកាសធាតុក្តៅខ្លាំង?

កម្ពុជា​អាច​នឹងមាន​ភ្លៀង​ផ្គរ​ន្ទះ​ ចាប់ពី​ថ្ងៃទី​៣១​មីនា​ដល់​ថ្ងៃទី​៦​មេសា​ខាងមុខ​​

សូម​ប្រុងប្រយ័ត្ន​!​ កម្ពុជា​អាចមាន​ភ្លៀងផ្គររន្ទះ ​ពី​ថ្ងៃទី​២៤-៣០​មីនា​​​

 ៦​ខែ​មនុស្ស​ជាង​១០​លាន​នាក់​បាន​ផ្លាស់​ទីលំនៅ​ដោយសារ​ប្រែប្រួល​អាកាសធាតុ​

 មរណៈភាព​កើនឡើង មនុស្ស​រាប់លាន​នាក់​គ្មាន​អគ្គិសនី​ប្រើ​ដោយសារ​ព្យុះ​រដូវរងារ​អាមេរិក​

កម្ពុជា​នឹង​ចុះ​ត្រជាក់​ជាថ្មី​​ចាប់​ពីធ្ងៃ​ទី​១៧-២៣​ខែ​កុម្ភៈ​​

ចាប់ពីថ្ងៃនេះដល់១៦កុម្ភៈអាកាសធាតុតំបន់ជួរភ្នំនឹងចុះត្រជាក់នៅពេលព្រឹក