ផ្ទុះ​ការប្រយុទ្ធ​​នៅ​មី​យ៉ាន់​ម៉ា​​ស្លាប់​១៩​នាក់​​ជម្លៀស​ខ្លួន​​ជាង​២​ពាន់​នាក់​

22-08-2019 9:42 am 512
រូបភាព​កងទ័ពមីយ់ាន់ម៉ា​ចុះទៅប្រយុទ្ធនៅភាគខាងជើងប្រទេស​

​តាម​ការបញ្ជាក់​ពី​មន្ដ្រី​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បានឲ្យដឹងថា មនុស្ស​ជាង​២​ពាន់​នាក់​បាន​ជម្លៀស​ខ្លួន និង​១៩​នាក់​ស្លាប់បាត់​បង់ជីវិត ចាប់តាំងពី​មាន​ការប្រយុទ្ធ​គ្នា​កើតឡើង​រវាង​កងទ័ព​រដ្ឋាភិបាល ជាមួយនឹង​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច នៅ​ភាគ​ខាងជើង​ប្រទេស​មី​យ៉ាន់​ម៉ា​កាលពី​សប្ដាហ៍​មុន​។ ការផ្ទុះ​ឡើង​នូវ​អរិភាព​ក្នុង​តំបន់​ភាគ​ខាងជើង​ប្រទេស​មី​យ៉ាន់​ម៉ា គឺជា​ការដើរថយក្រោយ​នៃ​ការប៉ុនប៉ង​របស់​មេដឹកនាំ​មី​យ៉ាន់​ម៉ា​លោកស្រី​អ៊ុង សាន​ស៊ូ​ជី ដើម្បី​នាំយក​សន្ដិភាព​ត្រឡប់មកវិញ​។ ក្រោយ​ចូល​កាន់តំណែង​លោកស្រី​បាន​ប្ដេជ្ញា នឹង​ស្វែងរក​ការចរចា​ដោយ​សន្ដិភាព​ជា​មួយក្រុម​ឧទ្ទាម ប៉ុន្ដែ​ជម្លោះ​នៅតែ​ផ្ទុះឡើង​ដដែល​។​

​ភាព​តានតឹង​នៅក្នុង​តំបន់​នេះ​បាន​កើនឡើង​តាំងពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន នៅពេល​ក្រុម​បះបោរ​ប្រឆាំង​រដ្ឋាភិបាល ដែល​គេ​ស្គាល់​ថា​ក្រុម​សម្ព័ន្ធ​មិត្ដភាគ​ខាងជើ​ង បាន​វាយប្រហារ​ទៅលើ​សាលា​ទាហាន សម្លាប់​មនុស្ស​ជាច្រើន​នាក់​ភាគច្រើន​គឺជា​កងកម្លាំង​សន្ដិសុខ​៕

ព័ត៌មានផ្សេងទៀត