អាមេរិក​ផ្តល់​ជាង​$៤២​ម៉ឺន​ដល់​ស៊ីម៉ាក់​សម្រាប់​គម្រោង​ស្រាវជ្រាវ​សំណល់​គ្រាប់បែក​ចង្កោម​

21-08-2019 8:45 pm 1600

​អង្គភាព​ស៊ីម៉ាក់ និង​អង្គការ NPA នៅ​ថ្ងៃ​ទី​២១ សីហា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្តីពី​កិច្ចសហការ​ប្រតិបត្តិកា​រ​ជា​ដៃគូ​លើ​គម្រោង​ស្រាវជ្រាវ​សំណល់​គ្រាប់បែក​ចង្កោម​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា ក្នុង​ទឹកប្រាក់​ចំនួន ៤២៥.០០០ ដុល្លារ​អាមេរិក ។​

​អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) បាន​និយាយថា គម្រោង​នេះ គាំទ្រ​ដោយ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​តាមរយៈ​អង្គការ NPA ពង្រីក​បន្ថែម​លើ​គម្រោង​ជំនួយ​ដែល​បាន​ទទួល​ក្នុង​ឆ្នាំ​២០១៩ ចំនួន​១,៦​លាន​ដុល្លារ​អាមេរិក ដែល​នាំ​ឱ្យ​ជំនួយ​មាន​សរុប​ចំនួន​ជាង​២.១០០.០០០​ដុល្លារ​អាមេរិក ។​

​លោក ហេង រតនា បន្តថា គម្រោង​ថវិកា​បន្ថែម​នេះ មាន​រយៈពេល​៧​ខែ ចាប់ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៩ ដល់​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០២០ ហើយ​ចុះ​ស្រាវជ្រាវ​ក្នុង​ភូមិ​ចំនួន​៧៤៤​ភូមិ នៅតាម​បណ្តា​ខេត្ត​ចំនួន​៧ ដូចជា ខេត្ត​កំពង់ចាម​, ត្បូងឃ្មុំ​, ព្រៃវែង និង​ស្វាយរៀង​ជាដើម ៕

ព័ត៌មានផ្សេងទៀត