ក្រសួង​សាធារណការ​និង​ធនាគារ​CPB MOU​លើ​ការប្រមូល​កម្រៃ​សេវា​តាម​អន​ឡាញ​

21-08-2019 7:38 pm 92

​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​ធនាគារ​កម្ពុជា​សាធារណៈ នៅ​ថ្ងៃ​ទី​២១ សីហា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ទាក់ទង​ទៅនឹង​ការប្រមូល​កម្រៃ​សេវា​សាធារណៈ ។​

​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងថា អនុស្សរណៈ​យោគយល់​គ្នា​នេះ ធ្វើឡើង​ក្នុង​គោលដៅ​ដើម្បី​បង្កើន​ចំណូល​រដ្ឋ ក៏ដូចជា​បង្កើត​ជម្រើស​ទូទាត់​សេវា​សាធារណៈ​តាម​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​សាធារណជន ប្រកប​ដោយ​ភាពងាយស្រួល​, ប្រសិទ្ធភាព​, រហ័ស​, ចំណេញ​ពេលវេលា និង​តម្លាភាព ។​

​លោក ពៅ ម៉ាលី បន្តថា តាមរយៈ​អនុស្សរណៈ​នេះ ក្រសួង​នឹង​មាន​ផ្តល់​នូវ​សេវា​សាធារណៈ​រួមមាន ការចុះបញ្ជី​យានយន្ត​, ការ​ប្រឡង​យក​ប័ណ្ណបើកបរ​អាជីវកម្ម​ដឹកជញ្ជូន​និង​សេវា សំដៅ​ធានា​ឱ្យបាន​នូវ​ប្រសិទ្ធភាព និង​តម្លាភាព នៃ​សេវា​សាធារណៈ​របស់​រដ្ឋ ពិសេស​ជួយ​កាត់បន្ថយ​ចំណាយ​ក្រៅផ្លូវការ​នានា ដែល​អាច​កើតមានឡើង ៕

ព័ត៌មានផ្សេងទៀត