ប៉ូលិស​ម៉ាឡេស៊ី​​ជាង​១០០​នាក់​​ធ្វើតេស្ដ​រកឃើញ​​សារធាតុ​ញៀន​

21-08-2019 5:02 pm 465
រូបភាព​​កងកម្លាំង​ប៉ូលិស​​ម៉ាឡេស៊ី

​ស្នងការ​ប៉ូលិស​ម៉ាឡេស៊ី​លោក​អាប់​ឌុល ហា​មី​ដ​បេ​ឌ័​រ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា មន្ដ្រីប៉ូលិស​ជាង​១០០​នាក់​ត្រូវបាន​ធ្វើតេស្ដ​រកឃើញ​សារធាតុ​ញៀន បន្ទាប់ពី​មាន​បទបញ្ជា​ឲ្យធ្វើ​តេស្ដ​ទៅលើ​ប៉ូលិស​។ មន្ដ្រីប៉ូលិស​ជាន់ខ្ពស់​រូបនេះ​បាន​ឲ្យដឹងទៀតថា លោក​ពិតជា​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ចំពោះ​មន្ដ្រីប៉ូលិស​មួយចំនួន​ដែល​ធ្វើតេស្ដ​ទឹកនោម​រកឃើញ​សារធាតុ​ញៀន​ខុសៗ​គ្នា ដែលជា​សញ្ញា​បង្ហាញថា​ការប្រើប្រាស់​គ្រឿងញៀន​របស់​កងកម្លាំង​ប៉ូលិស​ស្ថិតក្នុង​កម្រិត​មួយ​ធ្ងន់ធ្ងរ​។​

​សូមបញ្ជាក់ថា កន្លងមក​លោកស្នងកា​រ​ក៏​ធ្លាប់​និយាយ​ដែរ មាន​មន្ដ្រីប៉ូលិស​ប្រមាណ​៣០​នាក់ ត្រូវបាន​ឆាប់​ខ្លួន​ក្នុងឆ្នាំនេះ​ពាក់ព័ន្ធ​នឹង​ករណី​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​។ លោក​បាន​សង្កត់ធ្ងន់ថា​ប្រសិនបើ​មនុស្ស​ត្រូវបាន​ប្រជាជន​ទុកចិត្ដ និង​ផ្ដល់​ទំនួល​ខុសត្រូវ​ឲ្យ​បែរជា​ពួកគេ​ចូលរួម​ក្នុង​សកម្មភាព​បែបនេះ តើ​នឹងមាន​អ្វី​កើតឡើង​ចំពោះ​ប្រទេសជាតិ​។ លោក​ប្ដេជ្ញា​នឹង​លុបបំបាត់​ករណីនេះ​ឲ្យបាន​ពី​ម៉ាឡេស៊ី ទោះបី​ប្រើ​វិធីសាស្ដ្រ​ណាក៏ដោយ​៕

ព័ត៌មានផ្សេងទៀត

 ICCស្នើបើកការស៊ើបអង្កេតអំពើឃាតកម្មក្នុងការបង្រ្កាបគ្រឿងញៀននៅហ្វីលីពីន

កម្ពុជាស្នើហ្វីលីពីនជំរុញកំណើនអ្នកទេសចរមកកម្ពុជាបន្ថែមក្រោយស្ថានភាពកូវីដធូរស្រាល

 ហ្វីលីពីនព្រមានចិនថាខ្លួនមិនដកនាវាចេញពីសមុទ្រចិនខាងត្បូងជាដាច់ខាត

 ហ្វីលីពីន​បិទ​តំបន់​សេដ្ឋកិច្ច​មួយចំនួន​ដោយសារកូ​វីដ​១៩

ត្រឹមតែ​មួយ​ថ្ងៃ​សោះ​ហ្វីលីពីន​មាន​អ្នក​ឆ្លងកូវី​ដ​ថ្មី​ជិត​១​ម៉ឺន​នាក់​

បិទ​ទីតាំង​មួយចំនួន​​ក្នុងស្រុក​មេមត់​​ក្រោយ​ប៉ូលិស​ម្នាក់​ឆ្លងកូវី​ដ​១៩​​

 ហ្វីលីពីន​បិទ​ព្រះវិហារ​និង​ផ្អាក​ការធ្វើដំណើរ​ខណៈ​ផ្ទុះ​ការឆ្លង​ក្នុង​សហគមន៍​ជាថ្មី​

គ្រោះ​រញ្ជួយ​ដី​កម្រិត​៦.៣​រ៉ិ​ចទ័​រវាយ​ប្រហារភាគ​ខាងត្បូង​ហ្វីលីពីន​

ខ្មាន់កាំភ្លើង​បាញ់សម្លាប់​មន្ត្រីនគរបាល​បាន​ស្លាប់​ក្រោយ​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​

មេ​ប៉ូលិស​នៅ​វិមាន​សភា​អាមេរិក​លាលែង​ពី​តំណែង​ក្រោយ​ផ្ទុះ​ហិង្សា​