ហិប​វិញ្ញាសារ​របស់​បេក្ខជន​នៅតាម​បណ្ដា​ខេត្ត​នឹង​ដឹក​មកដល់​ភ្នំពេញ​នៅ​ថ្ងៃនេះ​

21-08-2019 11:10 am 112

​ការដឹកជញ្ជូន​សន្លឹក​កិច្ចការ​របស់​បេក្ខជន​ពី​បណ្ដា​ខេត្ត​មក​រាជធានី​ភ្នំពេញ តាំងពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៩ នេះ គណៈមេប្រយោគ​ទូទាំងប្រទេស​ប្រចាំរាជធានី​-​ខេត្ត និង​អប្បមាទ​ទូទាំងប្រទេស បាន​ដឹក​សន្លឹក​កិច្ចការ​បេក្ខជន ព្រមទាំង​សំណុំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ពី​តាម​បណ្តា​ខេត្ត​នានា ក្រោយ​ពី​ដំណើរការ​សំណេរ​រយៈពេល​ពីរ​ថ្ងៃ​បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​។​

សូមបញ្ជាក់​ថា លទ្ធផល​ប្រឡង​នឹង​ត្រូវ​ប្រកាស​នៅ​តាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល នា​រសៀល​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៩ និង​នៅតាម​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ផ្សេងទៀត នា​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៩ ព្រមទាំង​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

ព័ត៌មានផ្សេងទៀត