លោក​ហោ សារុន​​៖​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​​គឺ​ត្រូវ​រក្សា​ឲ្យបាន​នូវ​សុខ​សុវត្ថិភាព​

21-08-2019 11:08 am 90

​លោក​ហោ សារុន អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ បាន​លើកឡើងថា ដើម្បី​ទទួលបាន​ភ្ញៀវទេសចរ​ឲ្យ​កាន់តែច្រើន ជា​យុទ្ធសាស្ត្រ គឺត្រូវធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ និង​ផ្តល់​ភាពកក់ក្តៅ​ដល់​ភ្ញៀវទេសចរ តាមរយៈ​ការបង្កើតឲ្យមានផ​លិ​ត​ផល​ថ្មីៗ ប្រកបដោយ​ភាព​ឆ្លាត​វៃ និង​ស្អាត​បៃតង ព្រមទាំង​រក្សាបាន​នូវ​សុខ​សុវត្ថិភាព​ឲ្យបាន​ល្អប្រសើ​រ​ដល់​ភ្ញៀវទេសចរ​។​លោក​បានលើកឡើង​បែបនេះ នៅក្នុង​សិក្ខាសាលា​មួយ​ស្តីពី​“​ការពង្រឹង​សន្តិសុខ​និង​សុវត្ថិភាព​ទេសចរ​” កាលពី​ថ្ងៃទី​២០ ខែ​សីហា នៅ​សាលប្រជុំ​សណ្ឋាគារ ហ៊​រ ប៊ុន្នី ខេត្ត​ក្រចេះ​។​

​ការរៀបចំ​សិក្ខាសាលា​នេះ​ធ្វើឡើង ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​ការយកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​បដិសណ្ឋារកិច្ច​ភ្ញៀវទេសចរ ព្រមទាំង​ផ្សព្វផ្សាយ និង​ពង្រឹង​បញ្ហា​សន្តិសុខ ដើម្បី​ធានាឲ្យបាន​នូវ​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការរក្សាសន្តិសុខ សុវត្ថិភាព​ទេសចរ​ក្នុង​ខេត្ត​ឲ្យបាន​ល្អប្រសើរ ជាពិសេស​ការចូលរួម​សហការ​ពី​ផ្នែក​ឯកជន អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ក្នុង​ការរក្សាសន្តិសុខ សុវត្ថិភាព​ទេសចរ​តាម​មូលដ្ឋាន​អាជីវកម្ម និង​សេវាកម្ម​ទេសចរណ៍ ។​

​សូម​បញ្ជាក់ដែរថា នៅក្នុង​សិក្ខាសាលា​នេះ ក៏មាន​ការចូលរួម​ពី​លោកស្រី​ខាំ សុភាព អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ និង​លោក​ហឿង សំអុល អនុប្រធាននាយកដ្ឋាន​នគ​បាល​ទេសចរណ៍ នៅ​សាលប្រជុំ​សណ្ឋាគារ ហ៊​រ ប៊ុន្នី ខេត្ត​ក្រចេះ ព្រមទាំង​មាន​មាន​ការចូលរួម​ពី​តំណាង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត នគ​បាល​មាន​សមត្ថកិច្ច សាលាក្រុង ក្រុមប្រឹក្សា​សង្កាត់ ប្រតិបត្តិ​ករ​ទេសចរណ៍​ស​រុម​ប្រមាណ ១២៣​នាក់​៕

 

ព័ត៌មានផ្សេងទៀត