Huawei​ថា​​បាន​ជួយ​ជំរុញ​​យ៉ាងខ្លាំង​​ក្នុង​វិស័យ​​ទូរគមនាគមន៍​​ពិភពលោក​

21-08-2019 8:43 am 227
រូបភាពឡូហ្គោក្រុមហ៊ុន​Huawei

​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ចិន​Huawei​បាន​បញ្ជាក់ថា ក្រុមហ៊ុន​ពិតជា​បាន​ជួយ​ច្រើនណាស់​ដល់​វិស័យ​ទូរគមនាគមន៍​ក្នុង​ពិភពលោក​។ តាមរយៈ​សារ​បង្ហោះ​នៅលើ​ប្រព័ន្ធ​ធ្វី​ត​ទ័​រ​ផ្លូវការ​កាលពី​ថ្ងៃ​អង្គារ ក្រុមហ៊ុន​Huawei​ឲ្យដឹងថា​ខ្លួន​ពិតជា​បាន​ជួយ​ជំរុញ​ឧស្សាហកម្ម​ទូរគមនាគមន៍​ក្នុង​ពិភពលោក ដោយ​បង្កើត​ភាពជា​ដៃគូ​សំខាន់បំផុត ដែល​អាចបង្កើត​ប្រព័ន្ធ​ទំនាក់ទំនង​ដើម្បី​ធ្វើឲ្យ​សង្គមមាន​ការផ្សារភ្ជាប់​គ្នា​ទៅវិញទៅមក​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន​Huawei​មាន​ភាព​ល្បី​រន្ទឺ​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ពិសេស​ទាក់ទង​នឹង​បច្ចេកវិទ្យា​ផលិត​ស្មា​ត​ហ្វូន និង​បច្ចេកវិទ្យា​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​ឥត​ខ្សែ​5G​។ ដ្បិត​ពេលនេះ​ក្រុមហ៊ុន​កំពុង​ស្ថិតក្នុង​បញ្ជីខ្មៅ​អាមេរិក ប៉ុន្ដែ​Huawei​នៅ​បន្ដ​ឈរជើង​បាន​ដដែល​មិនបាន​ដួលរលំ​ឡើយ​៕

ព័ត៌មានផ្សេងទៀត