ម្ទេស​ប្លោក​ពណ៌​ក្រហម​បន្លែ​ជំនួយ​ភ្នែក​

20-08-2019 7:26 pm 176

​ការ៉ុត​ជា​បន្លែ​ដែល​ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​ថា ល្អ​សម្រាប់​ភ្នែក ប៉ុន្តែ​ក្រៅពី​ការ៉ុត​នៅមាន​បន្លែ​ច្រើន​ប្រភេទ​ផ្សេងទៀត ដែល​ពេល​បរិភោគ​ទៅ វា​ជួយ​ដល់​ភ្នែក ដូចជា​ការ៉ុត​ដែរ​។ បន្លែ​ទាំងនោះ​មានដូចជា​ប្រូ​ខូលី ស្ពៃ​និង​ម្ទេស​ប្លោក​ពណ៌​ក្រហម​ជាដើម​។ សម្រាប់​ម្ទេស​ប្លោក​ក្រហម មាន​ផ្ទុក​វីតាមីន​ដ៏​អស្ចារ្យ​ល្អ​សម្រាប់​ភ្នែក​រួមមាន​វីតាមីន A, E, និង C ព្រមទាំង​មាន zeaxanthin និង lutein​ផងដែរ ។ វីតាមីន​និង​សារធាតុ phytonutrients ទាំងនេះ ត្រូវបាន​គេ​ដឹងថា ការពារ​ពី​ការចុះ​ខ្សោយ​នៃ​ភ្នែក និង​វិបត្តិ​ភ្នែក​ជាដើម​។ ដូច្នេះ អ្នក​អាច​ទទួលទាន​ម្ទេចប្លោក​ពណ៌​ក្រហម ឆៅ​ឬ​ឆ្អិន​ក៏បាន តាម​ចំណង់​ចំណូលចិត្ត​របស់​អ្នក ដើម្បី​រួមចំណែក​ថែរក្សា​សុខភាព​ភ្នែក​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត