ការ៉ុត​ជួយ​ឲ្យ​សក់​ដុះ​វែង​

20-08-2019 7:05 pm 231

​ការ៉ុត​មិនមែន​គ្រាន់តែ​ជា​បន្លែ​មួយ​ប្រភេទ សម្រាប់​ទទួលទាន​បាន​ទាំង​ឆៅ​និង​ឆ្អិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ៉ុត​ត្រូវបាន​គេ​យកមក​ច្នៃ​ជា​អាហារ​បំប៉ន​សរសៃសក់​ផងដែរ​។ រូបមន្ត​សរសៃសក់​នេះ ត្រូវ​រួមផ្សំ​ជាមួយ​ផ្លែ​ចេក​និង​យ៉ា​អួ​បន្ថែមទៀត ទើប​អាច​បង្កើតជា​ឱសថ​សម្រាប់​ការពារ​សក់​កុំឲ្យ​ខូច និង​លើកកម្ពស់​ការលូតលាស់​សក់ ព្រមទាំង​ជួយ​ឲ្យ​សក់​របស់​អ្នក​ទន់រ​លោង​។​

​វិធី​ធ្វើៈយក​ការ៉ុត​មួយ​មើម និង​ចេក​មួយ​ផ្លែ កាត់​វា​ជា​កង់ៗ​តូចៗ ដាក់​ក្នុង​ម៉ាស៊ីន​ក្រឡុក ហើយ​បន្ថែមយ៉ា​អួពី​រ​ស្លាបព្រា កូរ​ឲ្យ​សព្វ​។ ទទួលបាន​ល្បាយ​នេះហើយ យក​វា​មក​លាប​លើ​សរសៃសក់​ឲ្យ​សព្វ រួច​ផ្អាប់​ទុក​លើ​ក្បាល​កន្លះ​ម៉ោង ចាំ​កក់សក់​លាងជម្រះ​ចេញ​ជាមួយ​សាប៊ូ ដែល​ផ្សំ​ពី​ទឹកដោះគោ​។ អ្នក​គួរ​ធ្វើបែបនេះ​ឲ្យបាន​ម្តង​ក្នុងមួយ​សប្តាហ៍ ដើម្បី​ទទួលបាន​សរសៃសក់​ស្រស់ស្អាត​និង​វែង​តាម​បំណងប្រាថ្នា​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត