ក្រសួង​អប់រំ​ចំណាយ​ប្រមាណ​៥​លាន​ដុល្លារ​សម្រាប់​ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ​

20-08-2019 11:38 am 139

​លោករ​ស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​បញ្ជាក់​ប្រាប់​ដល់​វិទ្យុ​វា​យោ នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៩​ថា ដើម្បី​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​ឆ្នាំ​២០១៩​នេះ ក្រសួង​អប់រំ យុវជន​និង​កីឡា បាន​ចំណាយ​ថវិកា ប្រមាណ​ជា ៥​លាន​ដុល្លារ​អាមេរិក​...

​សំឡេង​លោករ​ស់ សុ​វាចា​៖

​លោករ​ស់ សុ​វាចា បាន​បញ្ជាក់បន្ថែម​ថា ថវិកា​ទាំងអស់​នេះ គឺ​សម្រាប់ ឧបត្ថម្ភ​ជូន​បុគ្គលិក​អប់រំ​ជិត ២​ម៉ឺន​នាក់ និង​ការចំណាយ​ផ្សេងៗ ពាក់ព័ន្ធ​នឹង​ការរៀបចំ និង​គ្រប់គ្រង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំនេះ​។​

​សូម​បញ្ជាក់​ដែរ​ថា ការប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ មាន​បេក្ខជន​សរុប ១១៧,០២៤​នាក់ ថយចុះ ៣៧​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។​ចែកចេញ​ជា ២០២​មណ្ឌល (​ថ្នាក់​វិទ្យាសាស្ត្រ ៧៥ មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ១២៧​មណ្ឌល​) ស្មើនឹង ៤,៧២៥​បន្ទប់​។ បេក្ខជន​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន ៤៤,៦៨៣​នាក់ និង ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន ៧២,៣៤១​នាក់ ៕

 ពាក្យគន្លឹះ  បាក់ឌុបក្រសួងអប់រំ

ព័ត៌មានផ្សេងទៀត