កូនឈើ​២០០០​ដើម​បាន​ដាំ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ាល់​

20-08-2019 11:03 am 129

​កូនឈើ​ចំនួន​២០០០​ដើម ត្រូវបាន​ដឹកនាំ​ដាំ​ដោយ​លោក ស្រ៊ុន ដា​រិទ្ធិ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ប្រតិភូ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ តំណាង​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ មន្ត្រី​ឧទ្យានុ​រក្សផ្នែក​ឯកជន និង ប្រជាពលរដ្ឋ នៃ​សហគមន៍​តំបន់ការពារធម្មជាតិ​តា​សាល ក្នុង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ាល់ ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ​កាលពី​ថ្ងៃ​ទី​១៩ ខែ​សីហា​ឆ្នាំ ២០១៩​។​

​សូមបញ្ជាក់​ថា ក្នុង​ឪ​កាស​នោះ​ផងដែរ ក៏​បាន​ដាក់​សម្ពោធ​ឱ្យ​ដំណើរការ​កសិដ្ឋាន​ចំការ​ម៉ៃសាក់ ដែល​សហគមន៍​បាន​សហការ​ជាមួយ​ក្រុមហ៊ុន TEAK FARM ខេ​ម​បូឌា ដាំ​ប្រភេទ​ឈើ​លូតលាស់​លឿន នៅលើ​ដី​ព្រៃ​រិច​រិល​ចំនួន​៣៥០​ហិកតា របស់​សហគមន៍ ដែល​មាន​សរុប​ចំនួន​៥៦៧​ហិកតា រយៈពេល​១៥​ឆ្នាំ ស្របតាម​ច្បាប់ស្តី​ការគ្រប់គ្រងធ​ម្ម​ជាតិ​នៃ​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត