បំផ្ទុះ​គ្រាប់បែក​​ជាច្រើន​​កន្លែង​​ចំ​ថ្ងៃ​​ឯករាជ្យ​​ជាតិ​អា​ហ្វ​ហ្គានី​ស្ថាន​របួស​មនុស្ស​ជាង​៣០​នាក់​

19-08-2019 5:30 pm 151
រូបភាព​​នៃការបំផ្ទុះគ្រាប់បែក​នៅអាហ្វហ្គានីស្ថាន

​ការ​បំផ្ទុះ​គ្រាប់បែក​បានកើត​ឡើងជា​ច្រើន​កន្លែង​នា​ថ្ងៃទី​១៩​សីហា​នេះ គឺ​មានការ​បំផ្ទុះ​នៅក្នុង​ភោជនីយដ្ឋាន​និង​នៅតាម​ទីសាធារណៈ ក្នុង​ទីក្រុង​Jalalabad បណ្ដាលឲ្យ​របួស​មនុស្ស​យ៉ាងតិចណាស់​៣៤​នាក់​។ នេះ​បើតាម​ការបញ្ជាក់​ពី​អាជ្ញាធរ​។ ការ​បំផ្ទុះ​គ្រាប់បែក​ធ្វើឡើង​ស្របពេល​អា​ហ្វ​ហ្គានី​ស្ថាន ប្រារព្ធ​ខួប​១០០​ឆ្នាំ​នៃ​ថ្ងៃ​ឯករាជ្យ​ជាតិ​។ ការ​បំផ្ទុះ​គ្រាប់បែក​ប្រមាណ​១០​គ្រាប់​នេះ​មិនទាន់មាន​ក្រុម​ណាមួយ ចេញមុខ​មក​ទទួលខុស​ត្រូវ​ទេ ប៉ុន្ដែ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​និង​ក្រុម​តា​លី​បង់​ធ្លាប់ធ្វើ​ប្រតិ​បត្ដិកា​រ​ក្នុង​តំបន់​នេះ​។​

​សូមបញ្ជាក់ថា ហេតុការណ៍​នេះ​កើតឡើង​បន្ទាប់ពី​អា​ហ្វ​ហ្គានី​ស្ថាន ទើប​មានការ​បំផ្ទុះ​គ្រាប់បែក​កាលពី​ចុង​សប្ដាហ៍​មុន គឺ​នៅក្នុង​ពិធី​រៀប​មង្គលការ​ក្នុង​រដ្ឋធានី​កា​ប៊ុល ដែល​បណ្ដា​លឲ្យមនុស្ស​៦៣​នាក់​ស្លាប់បាត់​បង់ជីវិត និង​ជិត​២០០​នាក់​រងរបួស​។ ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​ពិធីមង្គលការ​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​ចេញមុខ​ទទួលខុសត្រូវ​៕

ព័ត៌មានផ្សេងទៀត