ក្រសួង​ទេសចរណ៍​នឹង​រៀបចំ​​ទេសចរណ៍​ម្ហូបអាហារ​អន្តរជាតិ​នៅ​ថ្ងៃ២១​សីហា​

19-08-2019 5:25 pm 223

​នៅ​ថ្ងៃ​ទី​២១ ខែ​សីហា​ខាង​មុខ​នេះ ក្រសួង​ទេសចរណ៍ សហការ​ជាមួយ​អង្គការ​ទេសចរណ៍​ពិភពលោក នឹង​រៀបចំ​សន្និសីទ​អន្តរជាតិ​លើក​ទី​១ ស្តីពី​ទេសចរណ៍​ម្ហូបអាហារ​កម្ពុជា ដែល​នេះ​គឺជា​ព្រឹត្តិការណ៍​ទេសចរណ៍​ម្ហូបអាហារ​អន្តរជាតិ ដ៏​ធំ​លើកដំបូង​នៅ​កម្ពុជា​។​

​បើ​តាម​ក្រសួង​ទេសចរណ៍ ការរៀបចំ​សន្និសីទ​អន្តរជាតិ​លើក​ទី​១​នេះ គឺ​ធ្វើឡើង​ដើម្បី​លើកកម្ពស់​គុណ​តម្លៃ​ប្រពៃណី និង​បេតិកភណ្ឌ សម្រាប់​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​ចីរភាព មាន​គោលដៅ ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍ ម្ហូបអាហារ និង​ផលិតផល​ខ្មែរ​ឱ្យ​ក្លាយជា​ផលិតផល​ទេសចរណ៍ ប្រកប​ដោយ​ភាព​ទាក់ទាញ​ថែមទៀត ជាពិសេស​ដើម្បី​ចូលរួម​លើក​កម្ពស់​ម្ហូបអាហារ និង​ផលិតផល​ខ្មែរ ដែល​បង្ហាញ​ពី​វប្បធម៌ និង​អត្តសញ្ញាណ​ជាតិ ទៅកាន់​ពិភពលោក​ឲ្យបាន​ទូលំទូលាយ ស្រប​តាម​បរិបទ​អាស៊ាន និង​ពិភពលោក ក៏ដូចជា​ស្រប​តាម​ការ​ដាក់​ចុះ​យុទ្ធនាការ «​នំ​បញ្ចុក​សន្តិភាព​» ដោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​៕

 

 ពាក្យគន្លឹះ  ក្រសួងទេសចរណ៍

ព័ត៌មានផ្សេងទៀត