ករណី​លុប​បឹង​តា​មោក​៖​​បក្ស​មូលដ្ឋាន​ នៅតែ​ប្រើ​​យន្តការ​សភា​​រហូតដល់​ទីបញ្ចប់​​

19-08-2019 4:51 pm 510
លោកយ៉េង វីរៈ ប្រធានគណបក្ស និងលោកយ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយក

​គិត​មកដល់ពេលនេះ មាន​រយៈពេល​ជាង​២​ខែ​ហើយ ដែល​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​នាំ​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា ដើម្បីឲ្យ​ស្ថាប័ន​កំពូល​របស់​ជាតិ​មួយនេះ​ជួយ​អន្តរាគមន៍ ហៅ​មន្ត្រី​រដ្ឋាភិបាល ដែល​ពាក់​ពន្ធ​មក​សួរនាំ ពី​ការបារម្ភ​របស់ខ្លួន ជុំវិញ​ការ​លុប​បឹង​តា​មោក ដើម្បី​កសាង​ផ្សារ​បន្លែ និង​ចំណត់​រថយន្ត​។ ប៉ុន្តែ​ជាង​២​ខែ​មកនេះ ពោលគឺ​តាំងពី​ថ្ងៃទី​១១ មិថុនា មក គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នៅ​មិនទាន់​ទទួលបាន​ការឆ្លើយតប​ណាមួយ ពី​ស្ថាប័ន​រដ្ឋសភា ទេ​។​

​ស្ថាបនិក និង​ជា​ប្រធាន​គណៈកម្មាធិការ​នាយក នៃ​គណបក្ស​មូលដ្ឋាន លោក​បណ្ឌិត​យ៉ង សាំង​កុមារ អះអាងថា គណបក្ស​លោក នឹង​ពិចារណា ដាក់​លិខិត​សួរនាំ​ជា​លើក​ទី​៣ និង​អាច​សួរ​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីឲ្យ​បកស្រាយ ពី​តួនាទី​របស់​រដ្ឋសភា ចំពោះ​ការមិន​អើពើ ឆ្លើយតប​នឹង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ពេលនេះ​។ 

​យ៉ាងណា លោក​យ៉ង សាំង​កុមារ នៅតែ​អះអាងថា គណបក្ស​លោក​នៅតែ​បន្ត​ប្រើប្រាស់​យន្តការ​សភា រហូតដល់​ទីបញ្ចប់ និង​សូមឲ្យ​ពលរដ្ឋ​វាយតម្លៃ​ចំពោះ​ស្ថាប័នជា​តិ​មួយ​នេះ ដែល​ពលរដ្ឋ​ជា​អ្នក​បោះឆ្នោតឲ្យ បែរជា​មិនបាន​បំពេញ​តួនាទី ក្នុងនាម​ជា​តំណាង​របស់​ពលរដ្ឋ​យ៉ាង​ដូច្នេះ ............

​ជា​បន្ត​សូម​ស្តាប់​លោក​យ៉ង សាំង​កុមារ តាមរយៈ​កិច្ច​សម្ភាស ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត