បេក្ខជន​ច្រៀង​បទ​​She’s gone​​ធ្វើឲ្យ​កក្រើក​​បន្ដទៀត​​ក្នុង​វគ្គ​​Six Chairs Challenge

19-08-2019 3:04 pm 1032
រូបភាពបេក្ខជននួន រចនា​ក្នុងវគ្គThe Six Chairs Challenge

​បេក្ខជន​នួន រចនា​ដែល​មកពី​រាជធានី​ភ្នំពេញ នៅតែ​ធ្វើ​បានល្អ​ក្នុង​វគ្គ​The Six Chairs Challenge សប្ដាហ៍​ទី​២​។ ក្នុង​វគ្គ​Judge Audition បេក្ខជន​រូបនេះ​បានធ្វើឲ្យក​ក្រើក​ឆាក​ម្ដង​ហើយ ដោយ​ហ៊ាន​លើកយក​បទ​ចម្រៀង​ជា​ភាសា​អង់គ្លេស​មាន​ចំណងជើង​ថា​“She’s gone” មក​ច្រៀង ដែលជា​បទ​ដ៏​តឹង​និង​លំបាក​ច្រៀង​មួយ​បទ ប៉ុន្ដែ​រូបគេ​អាច​ធ្វើបាន​យ៉ាង​ល្អ​។ ដោយឡែក​ក្នុង​វគ្គ​The Six Chairs Challenge សប្ដាហ៍​ទី​២ នៃ​កម្មវិធី​X Factor Cambodia រចនា​បាន​ច្រៀង​ចម្រៀង​ជា​ភាសាជាតិ មាន​ចំណងជើង​ថា “​នឹក​សង្សា​ចាស់​” ក៏​ជា​បទ​លំបាក​ច្រៀង​មួយ​ផងដែរ តែ​រូបគេ​នៅតែ​ធ្វើ​បានល្អ​ដដែល​រហូត​មាន​ការផ្លាស់ប្ដូរ​កៅអី​។ 

​ចង់ដឹង​អស្ចារ្យ​ប៉ុនណា​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖

 ពាក្យគន្លឹះ  កម្សាន្ដXFactorCambodia

ព័ត៌មានផ្សេងទៀត