CDC​សម្រច​ឲ្យ​ក្រុមហ៊ុន​ចំនួន ៥​វិនិយោគ​នៅ​កម្ពុជា​

19-08-2019 11:41 am 298

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បានសម្រេច​ឯកភាព​ឱ្យ ក្រុមហ៊ុន​ចំនួន ៥ ធ្វើ​ការវិនិយោគ នៅ​កម្ពុជា ។​

​ក្រុមហ៊ុន​ចំនួន ៥​ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​នោះ​រួមមាន​៖

១.​ក្រុមហ៊ុន ZHEJIANG CHISHUN FOAM CO.,LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​អេ​ប៉ុង​គ្រប់​ប្រភេទ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូឌាន ចេជាង ហ្គ័​រ​ជី មាន​ទុន​វិនិយោគ​ចំនួន ២,១ លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១៤១​កន្លែង​

២.​ក្រុមហ៊ុន XIN CHI XING PACKAGING CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង បាវិត ខេត្ត​ស្វាយរៀង មាន​ទុន​វិនិយោគ​ប្រមាណ ២,៦​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២១០​នាក់​

៣. ក្រុមហ៊ុន CHIANG CU WIRE & CABLE CO.,LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​ខ្សែភ្លើង និង​ខ្សែកាប មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស្វាយរៀង ហ្គី​ហ្គា រី​សស៍ ខេត្ត​ស្វាយរៀង មាន​ទុន​វិនិយោគ​ប្រមាណ ៣,២​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២៤៣​កន្លែង​

៤.​ក្រុមហ៊ុន GORGEOUS STEEL STRUCTURE (CAMBODIA) CO.,LTD. គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ដែក មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មាន​ទុន​វិនិយោគ​ចំនួន ៦​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៨៤​កន្លែង​

៥. ក្រុមហ៊ុន WING ART LIGHTING AND GIFTWARE CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង អំពូល​លម្អ និង​គ្រឿង​បង្គុំ​អំពូល​ភ្លើង​គ្រប់​ប្រភេទ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង បាវិត ខេត្ត​ស្វាយរៀង​មាន​ទុន​វិនិយោគ​ប្រមាណ ៧,៤​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣៩៤​នាក់​៕

ព័ត៌មានផ្សេងទៀត