ទូត​ជប៉ុន​នៅ​កម្ពុជា​​ ជូនពរ​សិស្ស​ថ្នាក់​ទី​១២​​ទទួលលទ្ធផល​ល្អ​គ្រប់ៗ​គ្នា​

19-08-2019 10:58 am 136

មិនមែន តែ​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា​ទេ ខណៈពេលដែល​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចាប់ផ្តើម​នៅថ្ងៃនេះ លោក​ហ៊ី​ដេ​ហ៊ីសា ហូ​រីណូ​អ៊ុជិ ឯកអគ្គរាជទូត​ជប៉ុន​ដែល​នឹង​ចប់​អាណត្តិ ជា​ឯកអគ្គរាជទូត​ជប៉ុន​នៅ​កម្ពុជា ក៏បាន​សរសេរ​សារ​ជូនពរ​សិស្សានុសិស្ស​ថ្នាក់​ទី​១២ ដែល​កំពុង​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៩​នៅថ្ងៃនេះ ដែរ​។ 

​សារ​របស់លោក​បាន​ស​រ​សេរ​រៀបរាប់​នៅលើ​ហ្វេ​សប៊ុក​ផ្លូវ​ការថា “​ជម្រាបសួរ ក្មួយៗ​សិស្ស​វិទ្យាល័យ​ថ្នាក់​ទី​១២! ក្មួយៗ​នឹង​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចាប់ពី​ថ្ងៃទី​១៩ ដល់​២០ ខែសីហា​នេះ ខ្ញុំ​សូម​ជូនពរ​ដល់ សិស្សានុសិស្ស​ដែលជា​ទំពាំង​ស្នង​ឬ​ស្សី​កម្ពុជា​ទទួលបាន​លទ្ធ​ផល​ល្អ​គ្រប់ៗ​គ្នា​”៕



ព័ត៌មានផ្សេងទៀត