សាលាក្រុង​ទុកពេល​ចុង​ក្រោយ​ឲ្យ​ពលរដ្ឋ​នៅ​បុរី​កីឡា​មក​ទទួល​ដំណោះស្រាយ​

19-08-2019 10:22 am 108

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដីជូនដំណឹង ស្ដីពី​ការកំណត់​រយៈពេល​ចុងក្រោយ នៃ​ការ​ទទួលដោះស្រាយ​គោលនយោបាយ ដល់​ប្រជាពលរដ្ឋ​ដែល នៅ​សេសសល់​១៤​គ្រួសារ ក្នុង​តំបន់​បុរី​កីឡា ដែល​មិន​ទាន់​មក​ទទួលយក គោលនយោបាយ ក្រោយពី​ការចរចា​សម្របសម្រួល រក​ដំណោះស្រាយ​អស់​ជាច្រើន​ដំណាក់កាល និង​ជា​ច្រើន​ឆ្នាំ និង​មាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ រួមទាំង​អង្គការ​សង្គម​ស៊ីវិល ដោយ​ឈរ​លើ​គោលការណ៍​តម្លាភាព មនសិការ​វិជ្ជាជីវៈ សាវតារ​ពិត និង​លក្ខណៈសម្បត្តិ​នៃ​គ្រួសារ​នី​មួយៗ ហើយ​ជា​លទ្ធផល​ពលរដ្ឋ​ជាច្រើន​គ្រួសារ បាន​មក​ទទួលយក​គោលនយោបាយ នៅសល់តែ​១៤​គ្រួសារ​តែ​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់​ថា ដើម្បី​បញ្ចប់​នូវ​បញ្ហា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​កំណត់​រយៈពេល​ចុងក្រោយ​ដល់​ពលរដ្ឋ​ដែល​សល់​១៤​គ្រួសារ​នេះ ត្រូវ​មក​ទទួលយក​គោលនយោបាយ​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍ គិត​ចាប់ពី​ថ្ងៃ​ទី​១៩ នេះ​រហូត​ដល់​ចុង​ខែ​សីហា​ឆ្នាំ​២០១៩​។ ប្រសិនបើ​ផុត​រយៈពេល​កំណត់​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​អនុវត្ត​វិធានការ​រដ្ឋបាល​តាម​ផ្លូវ​ច្បាប់ ដោយ​មិន​ទទួលខុសត្រូវ​ចំពោះ​ការខូចខាត​សម្ភារៈ​និង​ការបាត់បង់​ផលប្រយោជន៍​ឡើយ​៕

ព័ត៌មានផ្សេងទៀត