បញ្ហា​សុខភាព​បេក្ខជន​បាក់​ឌុប ក្នុង​អំឡុង​ពេល​ដំណើរការ​សំណេរ​

19-08-2019 9:52 am 114

​បើ​តាម​ការបញ្ជាក់​លើ​ទំព័រ​ហ្វេ​សប៊ុក របស់​ក្រសួង​អប់រំ បានឲ្យដឹងថា បេក្ខជន​ប្រឡង​នៅតាម​មណ្ឌល​មួយចំនួន មាន​បញ្ហា​សុខភាព នៅក្នុង​អំឡុង​ពេល​ប្រឡង​ក្នុង​ដំណើរ​សំណេរ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​៖ ១៩ សីហា ២០១៩ ដោយសារ​មាន​អា​ការៈវិល​មុខ ខ្យល់គរ ក្អួត ជាដើម​។ ក្នុងពេលនោះ បេក្ខជន​ខ្លះ បាន​បន្ត​ការប្រឡង​ឡើងវិញ បន្ទាប់ពី​មាន​អា​ការៈធូរស្រាល ដោយ​ការទទួលបាន​ជំនួយ​សង្គ្រោះ​បឋម ពី​ក្រុមគ្រូពេទ្យ​ប្រចាំការ​នៅ​តាម​មណ្ឌល​នោះ និង​បេក្ខជន​ម្នាក់​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ និង​បាន​ត្រឡប់​មក​មណ្ឌល​ប្រឡង​វិញ ដើម្បី​បន្ត​ដំណើរ​សំណេរ​ក្រោយពី​បាន​ទទួល​ការព្យាបាល​៕

 ពាក្យគន្លឹះ  បាក់ឌុបក្រសួងអប់រំ

ព័ត៌មានផ្សេងទៀត