ទូត​សហរដ្ឋអាមេរិក​​ប្រចាំ​កម្ពុជា​​ផ្ញើ​សារ​ជូនពរ​សិស្ស​ថ្នាក់​ទី​១២​ ដែល​កំពុង​ប្រឡង​

19-08-2019 9:35 am 296

​យោងតាម គណនី​យ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​ស្ថានទូ​ត​សហរដ្ឋអាមេរិកប្រ​ចាំ​កម្ពុជា បាន​ផ្ញើ​សារ​ជូនពរ​ដល់​សិស្ស​ថ្នាក់​ទី​១២ ទាំងអស់ ឲ្យមាន​សំណាងល្អ​ក្នុងពេល​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ ជាប់​ទាំងអស់គ្នា នា​សម័យ​ប្រឡង​ថ្ងៃទី​១៩-២០ សីហា ឆ្នាំ​២០១៩​នេះ​។​

​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប​ឆ្នាំនេះ ចាប់ផ្តើម​ដំណើរការ​នៅ​ថ្ងៃទី​១៩ សីហា ដោយមាន​បេក្ខជន​ប្រឡង​សរុប​១១៩,២១៧ នាក់​។ ការប្រឡង​នឹង​បែងចែក​ជា​ពីរ​វិញ្ញាសា គឺ​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​។ សិស្ស​ប្រឡង​ផ្នែក​វិទ្យាសាស្ត្រ មាន ៤៥,៤១៤​នាក់ និង​សិស្ស​ប្រឡង​ផ្នែក​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន ៧៣,៨០៣​នាក់​។​

​ជា​ការកត់សម្គាល់ ការប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ ក្រសួង​មិន​ដាក់ពង្រាយ​អ្នកសង្កេតការណ៍ មកពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទៀត​ទេ ប៉ុន្តែ​ជំនួស​ឲ្យ​អ្នកសង្កេតការណ៍ ក្រសួង​អប់រំ​បាន​បង្កើតឲ្យមាន​ជំនួយកា​រ​អប្បមាទ ហើយ​ក្រសួង​នៅតែ​រឹតបន្តឹង​ការប្រឡង​ដូច​ឆ្នាំមុន​ដដែល ដើម្បី​ចម្រាញ់​យក​គុណភាព​៕


 ពាក្យគន្លឹះ  ទូ​ត​អាមេរិកបាក់ឌុប

ព័ត៌មានផ្សេងទៀត