បំបាត់​ស្នាម​មុន​លើ​ផ្ទៃមុខ ដោយ​ប្រើ​រមៀត​និង​ក្រូចឆ្មារ​

18-08-2019 7:01 pm 462

​ស្បែក​មុខ​មនុស្ស​ម្នាក់ៗ ទំនង​មិនអាច​គេចផុត​ពី​ការ​កើតមុន​នោះទេ​។ អ្វីដែល​បន្សល់ទុក​ក្រោយ​កើតមុន គឺ​ស្លាកស្នាម​ខ្មៅៗ ដែល​ស្លាកស្នាម​នេះ ធ្វើឲ្យ​ស្បែក​មុខរបស់​អ្នក​បាត់បង់​ភាពស្រស់​ស្អាត​។ ប្រសិនបើ​អ្នកសម្រេច​ដោះស្រាយ​បញ្ហា​ផ្ទៃមុខ​របៀបនេះ តាម​ធម្មជាតិ រមៀត​គឺជា​មធ្យោបាយ​ដ៏​ល្អ​មួយ ដើម្បី​បន្ថយ​ស្នាម​មុន​។ លក្ខណៈសម្បត្តិ​ប្រឆាំងនឹង​ការ​រលាក និង​ប្រឆាំង​អុកស៊ីតកម្ម​របស់​រមៀត ជួយ​បង្កើនល្បឿន​នៃ​ការ​ជាសះស្បើយ​នៃ​ស្លាកស្នាម និង​ធ្វើឲ្យ​ប្រសើរឡើង​នូវ​គុណភាព​ស្បែក​។ អ្នក​គ្រាន់តែ​យក​ម្ស៉ៅ​រ​មៀត​២​ស្លាបព្រា លាយ​ជាមួយ​ទឹក​ក្រូចឆ្មារ​បន្តិច កូរ​វាឲ្យ​ចូលគ្នា​សព្វ ហើយ​លាប​លើ​ផ្ទៃមុខ រក្សាទុក​៣០​នាទី​ចាំ​លាងជម្រះ​ចេញ​។ អ្នក​គួរ​ធ្វើបែបនេះ ឲ្យបាន​យ៉ាងហោចណាស់​ម្តង​ក្នុង​មួយថ្ងៃ​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត