ស្នាដៃ​និពន្ធ​ចំនួន​៦៥​បទ​របស់​លោក​ស្វាយ​សំ​អឿ​ត្រូវបាន​ស្នើសុំ​សិទ្ធ​គ្រប់គ្រង​

18-08-2019 12:14 pm 709

​បទ​ចម្រៀង​ចំនួន ៦៥​បទ ដែល​ជា​ស្នាដៃ​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង ដោយ​លោក​ស្វាយ សំ​អឿ ត្រូវ​បាន​បាន​ភរិយា​របស់​លោក​គឺ​លោកស្រី​ដុំ សំ​អូន បាន​ស្នើសុំ​សិទ្ធ​គ្រប់គ្រង​លើ​ស្នាដៃ​ទាំងនេះ​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

​នៅ​ក្នុង​សេចក្តីជូនដំណឹង​បាន​បញ្ជាក់​ឲ្យដឹងថា ឆ្លង​តាម​ការសិក្សា​ស្រាវជ្រាវ​រួចមក ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​សម្រេច​ថា​នឹង​ប្រគល់​ជូន​លោកស្រី​ដុំ សំ​អូន ដើម្បី​បាន​សិទ្ធិ​គ្រប់គ្រង​លោក​បទ​ចម្រៀង ទាំងអស់នេះ​។​

​សេចក្តីជូនដំណឹង​ដដែល​ក៏​បាន​បញ្ជាក់បន្ថែម​ថា បទ​ចម្រៀង​ទាំង ៦៥​បទ​ដែល​លោកស្រី​ដុំ សំ​អូន បាន​ស្នើ​សុំ​នោះ​រួមមាន​៖​បទ​ខ្យង​ក្តក់​,​គេង​មក​បង​,​ភរ​អូន​មក​ចុះ​,​សម្ពាយ​កម្ម​,​បំណុល​ស្នេហា​,​កណ្តូប​បុកស្រូវ​,​បង​ពិតជា​ក​ម្លោះ​,​ក្នុង​លោក​នេះ​បើ​គ្មាន​បង​,​ស្រមោល​អក្ខរា​,​វាសនា​ចៅ​ចិត្រ​,​ក្បូន​កាកី​,​សំណៅ​កាកី​,​សេក និង​បញ្ចពណ៌​,​ទំនួញ​នាង​សក់​ក្រអូប​,​កាលណា​ផ្កា​រីក​,​ព្យុះកម្ម​ព្យុះ​ចិត្ត​,​ទំនួញ​នាង​កា​រា​កេត​,​សម្ផស្ស​ចន្ទ​គ្រឿ​ហ្វា​,​ផ្សង​កម្រងផ្កា​(​ផ្កា​ភួង​),​សំណោក​ច័ន្ទ​គ្រឿ​ហ្វា​,​ពុះ​ទ្រូង​,​ចាំតែ​បង​,​ពិម្ពា​សរជាតិ​,​បំណុល​កម្ម​,​ជួប​ភ័ក្ត្រ​,​ស្ទឹង​កែវ​,​ផ្កាយ​ស្នេហា​,​ពេល​អូន​ឃ្លាត​ទៅ​,​ចម្រៀង​ទុំ​ទាវ​,​ចម្រៀង​នោ​និង​ពេជ្រ​,​និស្ស័យ​កម្ម​ព្រះ​មោគ្គ​លាន​,​កុលបុត្រ​បំពេ​ម្តាយ​,​សម្រស់​នាង​លក្ស្មី​,​ចម្លើយ​នាង​ព្រហ្ម​ណី​,​សង្ឃឹម​ចុះ​,​អក្ខរា​តាម​តន្ត្រី​,​កម្រង​ស្នេហ៍​,​នឹក​ណាស់​,​នៅតែ​នឹក​,​ប្រាប់​បង​មក​,​ស្ទឹង​ទឹកភ្នែក​,​គង់​មាន​រំពឹង​,​អក​លា​ទ្រនំ​,​សែន​ស្មោះ​,​កន្លង់​ចិត្ត​សាវា​,​សំណព្វ​ចិត្ត​,​ចំប៉ា​កំពង់​ប្រាក់​,​ពោះម៉ាយ​ហ៊ឺហារ​,​ភុំ​ភួង​សម័យ​,​កម្រង​ភួង​ថ្កុល​,​រ​ដួល​ក្រពុំ​,​មិន​ជឿ​ទេ​ប្រុស​សម័យ​,​អុំទូក​ចូល​ព្រែក​,​ក្បូន​ជីវិត​,​ឈឺ​ណាស់​អូន​?,​មិន​ខ្វះ​ទេ​ស្រី​?,​ល្អ​នេះ​ល្អ​,​ទ្រូ​ប្រើស​ពីរ​,​រវើរវាយ​,​រាំ សាន​តា​ណា​,​រថយន្ត​ថ្មី​,​កុំ​ឆ្លើយថា​ទេ​,​ចៅ​ដក​,​កាលណា​ផ្កា​រីក​,​កូន​អ្នក​ណា​។​

​ទន្ទឹមនឹងនេះ​ដែរ ក្រសួង​ក៏​សូម​ប្រកាស​ដែរ​ថា រាល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​មាន​បំណង​ចង់​ប្តឹង​ជំទាស់​នឹង​ការស្នើ​សុំ​សិទ្ធ​គ្រប់គ្រង​បទ​ចម្រៀង​ខាងលើនេះ អាច​ដាក់​ពាក្យបណ្តឹង​មក​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​៕

ព័ត៌មានផ្សេងទៀត