វៀតណាម​ប្រកាស​ឲ្យ​ចិន​​ដក​នាវា​ចេញពី​​តំបន់​សេដ្ឋកិច្ច​របស់ខ្លួន​​ជាបន្ទាន់​

17-08-2019 3:33 pm 493
រូបភាពនាវារកប្រេងរបស់ចិន

​ប្រទេស​វៀតណាម​បានទាមទារ​ឲ្យ​ប្រទេ​សចិន​ដកចេញ​ជាបន្ទាន់ នូវ​នាវា​ស្វែងរក​ប្រេង​មួយគ្រឿង​ចេញពី​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ​របស់ខ្លួន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ការប្រកាស​នេះ​ធ្វើឡើង​ចំពេល​ប្រទេស​ទាំងពីរ​កំពុង​ប្រឈមមុខ​ដាក់គ្នា​រយៈពេល​ជាង​មួយខែ​មកហើយ នៅក្នុង​ដែនទឹក​ដែល​ត្រូវបាន​គេ​មើលឃើញថា​ជា​ចំណុច​ដ៏​ក្ដៅគគុក​។ អាមេរិក​ក៏​កំពុង​លូកដៃ​ចូល​ជ្រៀតជ្រែក​ការទាមទារ​កាន់កាប់​ដែនសមុទ្រ​ចិន​ខាងត្បូង​របស់​ចិន​ដែរ​។​

​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័របាន​រាយការណ៍​ថ្មីៗ​នេះ​ថា នាវា​ស្វែងរក​ប្រេង​មួយគ្រឿង​របស់​ចិន អមដំណើរ​ជាមួយ​នាវា​ឆ្មាំ​សមុទ្រ​ពីរ​គ្រឿង​ទៀត បាន​ត្រឡប់​ចូលទៅក្នុង​តំបន់​សេដ្ឋកិច្ច​របស់​វៀតណាម​វិញ​។ ភ្លាមៗ​វៀតណាម​ក៏បាន​ទាក់ទង​ទៅកាន់​ប្រទេស​ចិន ដោយ​ប្រឆាំង​ដាច់ខាត​នឹង​ការរំលោភបំពាន​ម្ដង​ហើយ​ម្ដងទៀត​មកលើ​ដែន​អធិបតេយ្យ​វៀតណាម និង​ទាមទារ​ឲ្យ​ចិន​ដក​នាវា​ចេញពី​ដែនទឹក​របស់ខ្លួន​ជាបន្ទាន់​៕

ព័ត៌មានផ្សេងទៀត