មន្ត្រីជាន់ខ្ពស់​​CNRP ​លោក​អ៊ូ ច័ន្ទ​រ័ត្ន ​មិន​ជឿថា ​លោក​សម រង្ស៊ី ​ចូល​ស្រុក​​ថ្ងៃ​០៩​វិច្ឆិកា​ទេ​​

17-08-2019 3:23 pm 1874

​លោក​សម រង្ស៊ី បានប្រកាស​ជាថ្មី ជាមួយនឹង​កាលបរិច្ឆេទ​ជាក់លាក់ ថា​នឹង​វិលត្រឡប​មក​កម្ពុជា​វិញ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ គឺ​ចំ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​របស់​កម្ពុជា ដោយមាន​ទាំង​មន្ត្រីជាន់ខ្ពស់​ទាំងឡាយរ​បស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស រួមទាំង​សមាជិកសភា​អឺរ៉ុប​មួយចំនួន​ផង នឹង​អមដំណើរ​ជាមួយ​លោក សម រង្ស៊ី​។ 

​តាម​ការបញ្ជាក់​ពី​លោក​សម រង្ស៊ី ថា ដំណើរ​វិលត្រឡប់​នេះ គឺ​ដើម្បី​ទៅ​ដោះស្រាយ​ការជាប់គាំង និង​បញ្ហា​ប្រឈម​ទាំងឡាយ​របស់​ជាតិ ដែល​លោក​ហ៊ុន សែន មិនអាច​ដោះស្រាយបាន ជាពិសេស ការជួយ​កុំឱ្យ​មាន​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​។​

​ប៉ុន្តែ មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​នេះ​មួយចំនួន ក្នុងនោះ​មាន​លោក​អ៊ូ ច័ន្ទ​រ័ត្ន ដែល​កំពុង​រស់នៅក្នុង​ប្រទេស​កម្ពុជា ដូចជា​មិនទាន់​ជឿជាក់​លើ​ការប្រកាស​របស់លោក​ស​ម រង្ស៊ី ជាថ្មី​នេះ​ទេ​។ មិន​ជឿជាក់ ក៏​ដោយសារ​ការប្រកាស​យ៉ាង​ដូច្នេះ កើតមាន​ច្រើនលើកច្រើនសា​រហើយ តែ​អ្វីៗ មកដល់ពេលនេះ មិន​ដូច​ការប្រកាស​ឡើយ .....

​ជា​បន្ត សូម​ស្តាប់​ការលើកឡើង​របស់លោក​អ៊ូ ច័ន្ទ​រ័ត្ន តាមរយៈ​កិច្ច​សម្ភាស ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត