លោក​Jackie Chan​ធ្វើឲ្យ​អ្នកគាំទ្រ​​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​​ពាក់ព័ន្ធ​ការ​ត​វ៉ា​នៅ​ហុងកុង​

17-08-2019 3:10 pm 669
លោក​Jackie Chan​

​តារាភាពយន្ដ​កុង​ហ្វូ​ល្បីឈ្មោះ​របស់​ចិន​លោក​Jackie Chan ឬ​ស្គាល់​ថា​ឈិន​ឡុង បាន​ធ្វើឲ្យមាន​កំហឹង​ផ្ទុះឡើង​ជុំវិញ​ការបញ្ចេញមតិ​គាំទ្រ​ក្រុង​ប៉េកាំង ចន្លោះពេល​កំពុង​មានកា​រ​តវ៉ា​យ៉ាង​ក្ដៅគគុក​ក្នុង​ក្រុង​ហុងកុង ដែលជា​កន្លែង​កំណើត​របស់លោក​។ លោក​ក៏បាន​អំពាវនាវ​ឲ្យមាន​សន្ដិភាព​ឡើងវិញ​។ បន្ទាប់ពី​វីដេអូ​មួយ​បាន​លេចចេញ​តាម​អ៊ី​ន​ធឺ​ណេត​កាលពី​ដើមខែ​នេះ ឃើញ​មាន​ក្រុមបាតុករ​ធ្វើឲ្យ​ខូច​ទង់​ជាតិចិន មាន​តារា​ល្បីៗ​របស់​ចិន​និង​ហុងកុង​មួយចំនួន បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​សម្ដែង​ការ​ស្នេហា​ជាតិ ក្នុងនោះ​ក៏មាន​លោក​Chan​ផងដែរ​។ លោក​បាន​និយាយថា លោក​គឺជា​អ្នក​កាន់​ទង់ជាតិ នៅក្នុង​បណ្ដាញ​សង្គម​ចិន​Weibo​។ 

​លោក​Chan​បាន​ពន្យល់​ក្នុង​បទសម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ថា “​ខ្ញុំ​ចង់បង្ហាញ​ពី​អារម្មណ៍​ស្នេហា​ជាតិ ក្នុងនាម​ជា​សមាជិក​សហគមន៍​ហុងកុង​មួយរូប​។ ខ្ញុំ​មាន​មោទនភាព​ដែល​បាន​កើតជា​ជន​ជាតិចិន ហើយ​ទង់ជាតិ​ចិន​ពណ៌​ក្រហម​ដែលមាន​ផ្កាយ​ប្រាំ ត្រូវបាន​គេ​គោរព​ទូទាំង​ពិភពលោក​។ ហុងកុង​និង​ចិនដីគោក​គឺជា​ស្រុកកំណើត​និង​ផ្ទះ​របស់ខ្ញុំ​។ ខ្ញុំ​ស្រឡាញ់​ប្រទេស​របស់ខ្ញុំ ស្រឡាញ់​ផ្ទះ​របស់ខ្ញុំ​។ ខ្ញុំ​ពិតជា​សង្ឃឹមថា​ហុងកុង​អាច​វិល​មករក​សន្ដិភាព​វិញ​ក្នុងពេល​ឆាប់ៗ​។ ខ្ញុំ​មាន​អារម្មណ៍​សុវត្ថិភាព ស្ថិរភាព ហើយ​សន្ដិភាព​ប្រៀបដូចជា​ខ្យល់អាកាស​បរិសុទ្ធ​អ៊ីចឹង​ដែរ អ្នក​មិនដឹងថា​វា​មានតម្លៃ​ប៉ុណ្ណា​ទេ​រហូតដល់​អ្នក​បាត់បង់​វា​។​”

ក្រោយ​លោក​Jackie Chan​និយាយ​ដូច្នេះ មាន​បណ្ដា​អ្នកលេង​បណ្ដាញ​សង្គម​មួយចំនួន​ចេញ​ប្រតិកម្ម​។ អ្នកខ្លះ​ថា​លោក​បាន​លក់ខ្លួន​ឲ្យ​គណបក្ស​កុម្មុយនីស្ដ​ចិន​ទៅហើយ​៕

 ពាក្យគន្លឹះ  ជិវិតលោក​JackieChan

ព័ត៌មានផ្សេងទៀត