ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី​២២​សីហា​ កម្ពុជា​នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន​​

17-08-2019 10:09 am 95

​យោងតាម​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បានបញ្ជាក់​ពី​បញ្ហា​អាកាសធាតុ​នៅ​កម្ពុជា សម្រាប់​រយៈពេល​ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​២២ សីហា គឺ​កម្ពុជា​អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន តាម​តំបន់​។ 

ដោយសារ​ឥទ្ធិពល​ខ្យល់​មូស​សុង​និរតី​បង្ក​ឲ្យ បណ្តា​ខេត្ត​នៅ​ភាគ​ខាងក្រោម នឹង​អាចមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម ដោយ​ចាប់ពី​ថ្ងៃទី​១៦-១៨ សីហា បណ្តា​ខេត្ត​នៅ​ភាគ​ខាងកើត​ជាប់​នឹង​ប្រទេស​វៀតណាម​នឹង​អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម និង​ចាប់ពី​ថ្ងៃទី​១៩-២២ សីហា ភ្លៀង​នឹង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ និង​ផ្នែក​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ច្រើន​។ 

ចំពោះ​បណ្តា​ខេត្ត​ចាប់ពី​ភាគ​កណ្តាល​ទៅ​ភាគ​ខាងលើ ចាប់ពី​ថ្ងៃទី​១៦-១៨ សីហា នឹង​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម និង​ចាប់ពី​ថ្ងៃទី​១៩ ដល់ ២២ ខែ​សីហា ភ្លៀង​នឹង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ​។ បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ មាន​ខេត្តកោះកុង និង​ព្រះសីហនុ ចាប់ពី​ថ្ងៃទី​១៦-១៨ សីហា អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម និង​ចាប់ពី​ថ្ងៃទី​១៩ ដល់ ២២ ភ្លៀង​នឹង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ​៕

ព័ត៌មានផ្សេងទៀត