ទីបំផុត​ចាន់ រតនា​​ធ្វើបាន​ហើយ យកឈ្នះ​កីឡាករ​​គុយបា​ដោយ​ពិន្ទុ​

16-08-2019 9:35 pm 1063
កីឡាករចាន់ រតនា(ឆ្វេង)​និងកីឡាករ​Gustavo Balart

ការប្រកួត​នៅ​សង្វៀន​ONE Championship ក្នុង​ព្រឹត្ដិការណ៍ Dreams of God ដែល​រៀបចំឡើង​នៅក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ នា​យប់​ថ្ងៃ​ទី​១៦​សីហា​នេះ រវាង​កីឡាករ​កម្ពុជា​ចាន់ រតនា​និង​កីឡាករ​គុយបា​Gustavo Balart កីឡាករ​ទាំងពីរ​ពិតជា​ប្រយុទ្ធ​គ្នា​យ៉ាង​ស្វិតស្វាញ​បំផុត​។ ការប្រកួត​ពេញ​បី​ទឹក​មាន​ការ​វាយបក​គ្នា​ទៅវិញទៅមក​។ ក្រោយ​គោះ​ជួង​បញ្ចប់​ទឹក​បី កីឡាករ​ទាំងពីរ​មាន​ជំនឿ​ចិត្ដ​ដូច​គ្នា ប៉ុន្ដែ​គណៈកម្មការ​បាន​សម្រេច​ឲ្យ​កីឡា​ករចាន់ រតនា​ឈ្នះ​កីឡាករ​Balart​។ ដូច្នេះ​ចាន់ រតនា​ពិតជា​ធ្វើ​បាន​ល្អ​ដូច​ជា​ការតាំងចិត្ដ​មែន រីឯ​កីឡាករ​Balart​បាន​ត្រឹម​ខកចិត្ដ ព្រោះ​មុន​ការប្រកួត​មក​ដល់​រូបគេ​បាន​ផ្ញើ​សារ​ទៅ​រតនា​ថា គេ​នឹង​ទទួល​ជ័យជម្នះ​ប៉ុន្ដែ​ពេល​នេះ​បែរ​ជា​បរាជ័យ​ទៅ​វិញ​៕

 ពាក្យគន្លឹះ  កីឡាប្រដាល់ចាន់រតនា

ព័ត៌មានផ្សេងទៀត