Simon Cowell​​ធ្វើឲ្យ​អ្នកគាំទ្រ​​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​​ព្រោះ​រាង​ខុស​ពីមុន​

16-08-2019 4:44 pm 415
រូបភាព​លោក​Simon Cowell

​មនុស្ស​ជាច្រើន​ពិសេស​អ្នកគាំទ្រ​របស់លោក បានកត់សម្គាល់​ឃើញថា​សព្វថ្ងៃនេះ​លោក​Simon Cowell​ពិតជា​ខុសប្លែក​ពីមុន​។ គណៈកម្មការ​កម្មវិធី​"America's Got Talent"​រូបនេះ បាន​ស្រក​គីឡូ​រហូតដល់​២០​ផោន​ឯណោះ​។ លោក​បាន​ប្រាប់​ទៅ​កម្មវិធី​ទូរទស្សន៍​"Access Hollywood"​ក្នុង​សប្ដាហ៍​នេះ​ថា ការផ្លាស់ប្ដូរ​របប​អាហារ​ពិតជា​ល្អ​សម្រាប់​លោក​។​

​លោក​និយាយថា “​អ្នកមាន​អារម្មណ៍ល្អ ការចងចាំ​របស់ខ្ញុំ​កាន់តែ​ប្រសើរ ហើយ​ខ្ញុំ​ក៏មាន​អារម្មណ៍ល្អ​។ ដូច្នេះ​ខ្ញុំ​ពិតជា​មិន​ពិបាក​ទេ ខ្ញុំ​នៅតែ​អាច​ផឹក​បៀរ​បាន ខ្ញុំ​ពិតជា​សប្បាយ​ចិត្ដណាស់​”​។ បុរស​វ័យ​៥៩​ឆ្នាំ​រូបនេះ​បាន​បន្ថែមថា លោក​មិន​ត្រឹមតែ​មាន​អារម្មណ៍​ល្អប្រសើរ​ប៉ុណ្ណោះ​ទេ លោក​គិតថា​លោក​ក៏មាន​រាង​ស្អាត​ផងដែរ​៕

 ពាក្យគន្លឹះ  ជីវិតលោក​SimonCowell

ព័ត៌មានផ្សេងទៀត