លោក​គីម ជុង​អ៊ុន​៖​​កូរ៉េខាងត្បូង​ខ្លួន​ឯង​​ដែល​ធ្វើឲ្យ​កូរ៉េខាងជើង​​មិន​ចង់ច​រចា​ជាមួយ​

16-08-2019 4:04 pm 180
  ស្តាប់
មេដឹកនាំកូរ៉េខាងជើង​លោកគីម ជុងអ៊ុន
ស្តាប់ជាសំឡេង

​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បាន​ច្រានចោល​រាល់​ការចរចា​ជាមួយ​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​ខាងមុខ ដោយ​ចាត់ទុក​ការសម្រេចចិត្ដ​បែបនេះ ព្រោះតែ​កំហុស​ទាំងស្រុង​របស់​កូរ៉េខាងត្បូង​។ លោក​គីម​បញ្ជាក់​ដូច្នេះ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ ឆ្លើយតប​នឹង​សុន្ទរកថា​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ជែ​អ៊ីន ដែល​និយាយ​តាម​ប៉ុស្ដិ៍​ទូរទស្សន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ 

​ក្នុង​សុន្ទរកថា​រម្លឹក​ខួប​កូរ៉េ​រំដោះ​បាន​ពី​ការគ្រប់គ្រង​របស់​ជប៉ុន លោក​មូនបាន​ប្ដេជ្ញា​នឹង​បង្រួបបង្រួម​ឧបទ្វី​ប​កូរ៉េ​នៅ​ឆ្នាំ​២០៤៥​។ កូរ៉េ​បាន​បែងចែក​ជា​ពីរ​នៅ​ចុងបញ្ចប់​នៃ​សង្គ្រាមលោកលើកទីពីរ​។ លោក​ប្រធានាធិបតី​មូននិយាយ​ថា គោលបំណង​នៃ​ការសម្រេច​ឲ្យបាន​ការ​រំលាយ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ កំពុងតែ​ស្ថិតនៅត្រង់​ចំណុចប្រសព្វ​ដ៏​សំខាន់បំផុត ខណៈ​កិច្ចចរចា​រវាង​កូរ៉េ​ទាំងពីរ​ហាក់ដូចជា​ជាប់គាំង​។ “​ឧបទ្វីប​កូរ៉េ​ថ្មី​ដែល​នាំមក​នូវ​សន្ដិភាព​និង​វិបុលភាព​ដល់​ខ្លួនឯង ដល់​តំបន់​អាស៊ី​ខាងកើត​និង​ពិភពលោក​ទាំងមូល កំពុងតែ​រង់ចាំ​យើង​ហើយ​”​។ នេះ​ជា​សម្ដី​សង្កត់ធ្ងន់​របស់លោ​កមូន​។​

​តែ​សម្រាប់​កូរ៉េខាងជើង​បាន​ចោទ​ជា​សំណួរ​នៅក្នុង​សេចក្ដីថ្លែងការណ៍ ពី​អត្ថន័យ​នៃ​កិច្ចចរចា​។ កូរ៉េខាងជើង​ថា​កូរ៉េខាងត្បូង​កំពុង​ធ្វើ​សមយុទ្ធ​រួមគ្នា​ជាមួយ​អាមេរិក ប៉ុន្ដែ​មាត់​វិញ​និយាយ​ពី​សន្ដិភាព​សេដ្ឋកិច្ច ឬ​សន្ដិភាព​ក្នុង​របប​គ្រប់គ្រង​។  កូរ៉េខាងត្បូង​ពិតជា​គ្មាន​សិទ្ធិ​ធ្វើ​ដូច្នេះ​ឡើយ​។ កូរ៉េខាងជើង​ពិតជា​ឆ្ងល់​ណាស់​ថា​តើ​ការគិត​របស់លោក​មូនល្អ​យ៉ាងម៉េច ស្របពេល​កូរ៉េខាងត្បូង​កំពុង​បង្ហាញ​ពី​សេណា​រី​យ៉ូស​ង្គ្រា​ម ដែល​គ្រោង​នឹង​បំផ្លាញ​កងទ័ព​កូរ៉េខាងជើង​ក្នុង​រយៈពេល​៩០​ថ្ងៃនោះ​។ លោក​មូន​ពិតជា​មនុស្ស​ដែល​គ្មាន​ការ​ខ្មាសអៀន​។​

​កូរ៉េខាងជើង​ក៏បាន​បញ្ចេញ​កំហឹង​យ៉ាងខ្លាំង​ជុំវិញ​សមយុទ្ធ​យោធា​កូរ៉េខាងត្បូង​ជាមួយ​អាមេរិក ដែល​កំពុង​ប្រព្រឹត្ដទៅ​នាពេល​នេះ ដោយ​លើកឡើងថា​ពួកគេ​កំពុង​រំលោភ​លើ​កិច្ចព្រមព្រៀង បាន​ឯកភាព​រវាង​លោក​មូន ជែ​អ៊ីន​ជាមួយ​លោក​ដូណាល់ ត្រាំ​ហើយ​។ កូរ៉េខាងជើង​ធ្លាប់​និយាយថា​សមយុទ្ធ​នេះ​គឺជា​ការហាត់​សម​សម្រាប់​ធ្វើសង្គ្រាម​។ នៅក្នុង​លិខិត​មួយច្បាប់​ផ្ញើ​ទៅកាន់​លោក​ត្រាំ​ថ្មីៗ​នេះ លោក​គីម​ក៏បាន​ត្អូញត្អែ​ពី​សមយុទ្ធ​យោធា​ជាមួយ​កូរ៉េខាងត្បូង​ដែរ​៕

ព័ត៌មានផ្សេងទៀត