របួស​ជាង​​៧០​នាក់​​ដោយសារ​​យន្ដហោះ​រុស្ស៊ី​​ចុះចត​បន្ទាន់​

16-08-2019 11:37 am 948
រូបភាព​​យន្ដហោះ​ដែលចុះចត​ដោយសារបញ្ហា​ម៉ាស៊ីន

​យ៉ាងហោចណាស់​មនុស្ស​៧៤​នាក់​រងរបួស បន្ទាប់ពី​យន្ដហោះ​ដឹក​អ្នកដំណើរ​រុស្ស៊ី​មួយគ្រឿង​ចុះចត​បន្ទាន់​។ យន្ដហោះ​ប្រភេទ​Airbus 321​ធ្វើដំណើរ​ទៅ​តំបន់​គ្រីមេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្ដែ​ហោះ​ចេញ​មិនបាន​ប៉ុន្មាន​ផង​ក៏ត្រូវ​ចុះចត​វិញ​ជាបន្ទាន់ ក្រោយពេល​ហោះ​កាត់​ហ្វូង​សត្វ​ស្លាប ហើយ​សត្វ​ទាំង​នោះបាន​ចូលទៅក្នុង​ម៉ាស៊ីន​យន្ដហោះ​ធ្វើឲ្យមាន​បញ្ហា​។ 

​នៅលើ​យន្ដហោះ​ផ្ទុក​មនុស្ស​ជាង​២៣០​នាក់ ហើយ​តាម​រូបភាព​ឃើញ​យន្ដហោះ​ចុះចត​ក្នុង​ចម្ការ​ពោត ដោយ​ម៉ាស៊ីន​យន្ដហោះ​ដាច់ចេញពី​តួខ្លួន​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចាត់ទុក​ការ​ចុះចត​នេះ​គឺជា​អព្ភូតហេតុ​ដ៏​អស្ចារ្យ​បំផុត ហើយ​ចាត់ទុក​អ្នកបើកបរ​គឺជា​វីរបុរស​ដែល​បាន​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ទាំងអស់​នៅលើ​យន្ដហោះ​។ បន្ទាប់ពី​កើតហេតុ​ក្រុម​ជួយសង្គ្រោះ​ក៏បាន​ចុះ​ទៅដល់​ភ្លាមៗ ចំពោះ​អ្នករងរបួស​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ដែរ​៕

ព័ត៌មានផ្សេងទៀត