កូរ៉េខាងជើង​​បាញ់​មី​ស៊ី​ល​ពីរ​គ្រាប់​ទៀត​​ចូល​សមុទ្រ​​នៅ​ថ្ងៃទី​១៦​​សីហា​នេះ​

16-08-2019 11:12 am 121
រូបភាពនៃការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង

​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​មិន​ស្គាល់​អត្ដ​សញ្ញាណ ចំនួន​ពីរ​គ្រាប់​ទៀតហើយ​ចូលក្នុង​សមុទ្រ​នៅ​ថ្ងៃទី​១៦​សីហា​នេះ​។ តាម​ការបញ្ជាក់​ពី​យោធា​កូរ៉េខាងត្បូង​បានឲ្យដឹងថា មី​ស៊ី​ល​បាន​បាញ់​ចេញពី​តំបន់​ក្បែរ​ទីក្រុង​Tongchon​ក្នុង​ខេត្ដ​Kangwon ចូលទៅក្នុង​សមុទ្រ​ខាងកើត​ឬ​សមុទ្រ​ជប៉ុន​។ យោធា​កូរ៉េខាងត្បូង​កំពុងតែ​តាមដាន​ស្ថានការណ៍​បន្ថែម ពាក់ព័ន្ធ​នឹង​ការ​ធ្វើតេស្ដ​មី​ស៊ី​ល​។ 

​បូក​ទាំង​ការធ្វើ​តេស្ដ​មី​ស៊ី​ល​នៅពេលនេះ គឺជា​លើក​ទី​០៦​ហើយ​ដែល​កូរ៉េខាងជើង​បាន​បាញ់​គិត​តាំងពី​ខែ​មុន ដោយ​លោក​គីម ជុង​អ៊ុន​មេដឹកនាំ​កូរ៉េខាងជើង​ធ្លាប់​ព្រមាន ប្រឆាំងនឹង​ការធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​រវាង​អាមេរិក​ជាមួយ​កូរ៉េខាងត្បូង​។ កូរ៉េខាងជើង​មិនដែល​សប្បាយចិត្ដ​ឡើយ ជុំវិញ​ការធ្វើ​សមយុទ្ធ​របស់​ប្រទេស​ទាំងពីរ ដោយ​ចោទថា​ជា​ការរៀបចំ​ផែនការ​ឈ្លានពាន​។ កូរ៉េខាងជើង​ក៏​តែងតែ​ធ្វើតេស្ដ​មី​ស៊ី​ល​ឆ្លើយតប នៅពេល​សមយុទ្ធ​ចាប់ផ្ដើម​ម្ដងៗ​៕

ព័ត៌មានផ្សេងទៀត