ជារៀងរាល់ឆ្នាំ ឲ្យតែដល់ខែបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំថ្មី លោក ហ៊ុន សែន តែងតែផ្តល់ប្រាក់ឧបត្ថម្ភដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចំនួន ៥ម៉ឺនរៀល ដែលប្រាក់ឧបត្ថម្ភមួយលើកៗ ចំណាយប្រហែល ៧លានដុល្លារអាមេរិក។
សូមបញ្ជាក់ថា ដើម្បីលើកស្ទួយជីវភាពរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ លោក ហ៊ុន សែន បានសម្រេចដាក់ចេញនូវគោលការណ៍ ដំឡើងប្រាក់បៀវត្ស២លើកក្នុង១ឆ្នាំ គឺការដំឡើងប្រាក់បៀវត្សលើកទី១ នៅខែមករា ដែលជាការដំឡើងឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋាន និងការដំឡើងលើកទី២ នៅខែមេសា មុនចូលឆ្នាំខ្មែរ ដែលជាការដំឡើងប្រាក់បំណាច់មុខងារ៕