កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​ខ្យល់មូសុង​និរតី​

16-08-2019 9:09 am 513

​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី​ការតាមដាន​អាកាសធាតុ បានឲ្យដឹងថា​ជ្រលង​សម្ពាធ​ទាប​អូសប​ន្លាយ​មកលើ​កម្ពុជា ទន្ទឹម​នឹង​ខ្យល់មូសុង​ខ្សោយ តែ​ចាប់ពី​ថ្ងៃ​ទី ២០ សីហា ខ្យល់មូសុង​និរតី​នឹង​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​ឡើងវិញ​។​

​សូម​បញ្ចាក់​ថា ការ​ទទួលរង​ឥទ្ធិពល​នេះ​នឹង​ធ្វើ​ឲ្យ​បណ្ដា​ខេត្ត​មួយចំនួន​នៅ​ភាគ​ខាងក្រោម​នៃ​ប្រទេស​កម្ពុជា អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម ហើយ​ចាប់ពី​ថ្ងៃ​ទី ១៦ ដល់​ថ្ងៃ​ទី ១៨ សីហា នៅតាម​បណ្ដា​ខេត្ត​នៅ​ភាគ​ខាងកើត​ជាប់​ប្រទេស​វៀតណាម និង បណ្ដា​ខេត្ត​ភាគ​កណ្ដាល អាច​នឹង​មាន​ភ្លៀង​ធ្លាក់​នៅក្នុង​ក​ម្រឹត​ពី​តិច​ទៅ​មធ្យម នឹង ពី​មធ្យម​ទៅ​បង្គួរ និង​ចាប់ពី​ថ្ងៃ​ទី ១៩ ដល់​ថ្ងៃ​ទី ២២ សីហា នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​ក​ម្រឹត​បរិមាណ​ពី​មធ្យម​ទៅ​បង្គួរ និង​ផ្នែក​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ច្រើន​៕

ព័ត៌មានផ្សេងទៀត